ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកថ្លែងថា ការមិនសងបំណុលតាមកិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងអាចបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុសកល
2023-01-22 15:34:29cri
Share with:

ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អាមេរិកកាលពីថ្ងៃទី ២០ ខែមករា លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានថ្លែងថា ការមិនសងបំណុលតាមការកំណត់គឺជាការល្មើសកិច្ចសន្យា ។ ប្រសិនបើរដ្ឋាភិបាលសហព័ន្ធអាមេរិកមិនបានសងបំណុលតាមការកំណត់ នោះនឹងបង្កឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះ ព្រមនិងមានផលប៉ះពាល់យ៉ាងទូលំទូលាយផងដែរ ។ ការមិនសងបំណុលតាមការកំណត់នឹងបង្កឱ្យមានការធ្លាក់ចុះនៃចំណាត់ថ្នាក់បំណុលអធិបតេយ្យរបស់សហរដ្ឋអាមេរិក ក៏ដូចជាធ្វើឱ្យឋានៈរបស់ប្រាក់ដុល្លារចុះខ្សោយក្នុងនាមជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ព្រមទាំងនឹងអាច "បង្កឱ្យមានវិបត្តិហិរញ្ញវត្ថុសកល" ផងដែរ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Yellen គឺដើម្បីឆ្លើយតបទៅនឹងសំណើរបស់តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋមួយចំនួនអំពីការផ្តល់អាទិភាពលើការទូទាត់បំណុលមួយចំនួន ក្នុងន័យសម្រួលដល់ស្ថានភាពដែលក្រសួងហិរញ្ញវត្ថុអាមេរិកជិតអស់ថវិកា ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស