ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិថ្លែងថា ប្រទេសចិនជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលបៃតង
2023-01-21 16:21:37cri
Share with:

ពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានស៊ីនហួចិនក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក   លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានថ្លែងថា ប្រទេសចិនជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលបៃតង។

លោក Birol បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Davos ថា ប្រទេសចិនគឺជាប្រទេសផ្សព្វផ្សាយដ៏សំខាន់នៃបច្ចេកវិទ្យាថាមពលស្អាត និងបានឈរនៅលំដាប់នាំមុខគេលើពិភពលោកក្នុងវិស័យថាមពលសូឡា ថាមពលខ្យល់ និងរថយន្តដើរដោយថាមពលអគ្គិសនីជាដើម។

យោងតាមរបាយការណ៍ស្តីពី "ថាមពលអាចកកើតឡើងវិញប្រចាំឆ្នាំ២០២២" ដែលទីភ្នាក់ងារថាមពលអន្តរជាតិបានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២២ បានប៉ាន់ប្រមាណថា ការកើនឡើងនៃសមត្ថភាពដំឡើងសកលក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ត្រូវបានគេរំពឹងថានឹងត្រូវជាចំនួនជិតពីរដងនៃរយៈពេល ៥ ឆ្នាំមុន ដែលក្នុងនោះ ការផលិតថាមពលអគ្គីសនី ដោយប្រើថាមពលសូឡា និងថាមពលខ្យល់ នឹងរួមចំណែកលើសពី ៩០% នៃសមត្ថភាពផលិតអគ្គិសនីដោយប្រើថាមពលអាចកកើតឡើងវិញ ។ របាយការណ៍នេះបានព្យាករណ៍ថា ក្នុងចន្លោះពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ប្រទេសចិននឹងមានចំនួនជិតពាក់កណ្តាលនៃសមត្ថភាពថាមពលអាចកកើតឡើងវិញរបស់ពិភពលោក ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស