ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកសង្ឃឹមពិភពលោកទាំងមូល​ពន្លឿន​ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ថាមពល
2023-01-21 15:55:44cri
Share with:

ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣  កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបិទសម័យប្រជុំនៅក្រុងដាវូសប្រទេសស្វ៊ិស  ក្នុងអំឡុងកិច្ចប្រជុំ  អ្នកចូលរួមកិច្ចប្រជុំជាច្រើនបានថ្លែងពាក់ព័ន្ធនឹងបញ្ហាប្រឈមខាងថាមពលជាសកល អ្នកចូលរួម

កិច្ចប្រជុំមិនតិចទេបានសម្គាល់ថា ដំណោះស្រាយដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ គឺពន្លឿនការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ថាមពល នេះមានលទ្ធភាពនឹងនាំមកនូវ

កាលានុវត្តភាពសម្រាប់កែសម្រួលរចនាសម្ព័ន្ធថាមពល។

លោកFatih Birol អគ្គនាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិបានថ្លែងក្នុង

កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកនេះថា  ពិភពលោកនាពេល

បច្ចុប្បន្នកំពុងប្រឈមនឹងវិបត្តិថាមពលប្រកបដោយភាពធ្ងន់ធ្ងរនិងភាពស្មុគស្មាញដែលមិនដែលមានក្នុងប្រវត្តិសាស្រ្ត។

របាយការណ៍មួយក្រោមចំណងជើងថា«ការធានាការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ថាមពល

»ដែលផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានចែងថា ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យថាមពលរបស់ពិភពលនាពេលបច្ចុប្បន្នមានតែឆ្លងតាមការកែសម្រួលរចនាសម្ព័ន្ធតែប៉ុណ្ណោះទេ។ ការដែលពឹងផ្អែកលើវិធានការររយៈពេលខ្លី នឹងប៉ះពាល់ដល់ការ

ផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ថាមពលទៅជាប្រព័ន្ធថាមពលដែលមាននិរន្តរភាព ភាពស្អាតស្អំនិងអាចធានារ៉ាប់រងបាន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស