ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទសម្ភាសន៍ពិសេសរបស់ CGTN ជាមួយនឹងលោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីន
2023-01-21 11:34:33cri
Share with:

    ពេលថ្មីៗកន្លងទៅនេះ លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន នៃបណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN ។

    ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន CGTN លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា ខ្ញុំសម្គាល់ឃើញថា ទស្សនៈដ៏មានតម្លៃបំផុតដែលបានលើកឡើងដោយប្រទេសចិន គឺការគោរពពហុភាគីនិយម ពួកយើងគួរតែរួមគ្នាគាំទ្រពហុភាគីនិយម ។ ខ្ញុំសម្គាល់ឃើញថា អាមេរិកឡាទីនចាំបាច់ត្រូវធ្វើកិច្ចសន្ទនាជាមួយពិភពលោកក្នុងឋានៈជាតំបន់មួយ ។ ខ្ញុំប្រឆាំងអនុត្តរភាពនិយម ហើយខ្ញុំមិនសង្ឃឹមានប្រទេសអនុត្តរភាពនៅលើពិភពលោកនោះទេ ។ គំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងគោលបំណងជំរុញពហុភាគីនិយម គឺគោរពអធិបតេយ្យភាពនិងលក្ខណៈពិសេសនៃប្រទេសនីមួយៗ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស