ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Retno រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី
2023-01-21 16:18:04cri
Share with:

      កាលពីថ្ងៃទី  ២០ ខែមករា លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Retno រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ។

      ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសដ៏សំខាន់មួយក្នុងអាស៊ាន និងជាដៃគូសហប្រតិបត្តិការដ៏សំខាន់ក្នុងការរួមគ្នាកសាងគំនិតផ្តួតចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ផងដែរ។ នាពេលបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីចិន-ឥណ្ឌូណេស៊ីបាននិងកំពុងប្រឈមមុខនឹងកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍ។ ខ្ញុំមានឆន្ទៈរួមជាមួយលោកស្រី អនុវត្តតាមការណែនាំនៃយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញសហគមន៍រួមវាសនាចិន-ឥណ្ឌូណេស៊ីឱ្យវិវឌ្ឍកាន់តែស៊ីជម្រៅនិងមានភាពរឹងមាំជាបន្តបន្ទាប់ ។ ប្រទេសចិនលើកទឹកចិត្តក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់កាន់តែច្រើនឱ្យទៅធ្វើការវិនិយោគនៅប្រទេសឥណ្ឌូណេស៊ី ហើយសង្ឃឹមថាប្រទេសឥណ្ឌូណេស៊ីអាចផ្តល់នូវការធានាសុវត្ថិភាព និងភាពងាយស្រួលខាងគោលនយោបាយជាបន្ថែមទៀត។

      ជាការឆ្លើយតប លោកស្រី Retno បានថ្លែងថា ប្រទេសចិនគឺជាដៃគូទ្វេភាគី និងពហុភាគីដ៏សំខាន់របស់ឥណ្ឌូណេស៊ី ។ ឥណ្ឌូណេស៊ីមានការរំពឹងទុកខ្លាំងចំពោះទំនាក់ទំនងទ្វេភាគី ព្រមនិងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ខ្ពស់ ព្រមនិងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពនៃគម្រោងនិងបុគ្គលិករបស់ចិន ។ ស្វាគមន៍ភ្ញៀវទេសចរចិនទៅទស្សនាប្រទេសឥណ្ឌូណេស៊ីឱ្យបានឆាប់ ។ ឥណ្ឌូណេស៊ីដែលធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំនេះនឹងផ្តោតលើការជំរុញការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-ចិន ហើយសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រពីសំណាក់ប្រទេសចិនផងដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស