ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅយប់ថ្ងៃនេះ
2023-01-21 15:47:18cri
Share with:



យប់ថ្ងៃទី ២១ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅយប់ថ្ងៃទី ២១ ខែមករា ។ កម្មវិធីរាត្រីសមោសរនេះធ្វើឡើងក្រោមប្រធានបទ “ប្រទេសចិនយុគសម័យថ្មីដែលមានវិបុលភាព ជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ”  ដែលបានរៀបចំកម្មវិធីច្រើនប្រភេទ មានដូចជាកម្មវិធីចម្រៀង របាំ ល្ខោន អាយ៉ៃកំប្លែង ក្បាច់គុន និងសៀកជាដើម ដែលមានចង្វាក់ភ្លេងពិរោះរណ្តុំ ប្រកបដោយលក្ខណៈពិសេសនិងធ្វើឱ្យទស្សនកជនរំភើបចិត្ត ។ សូមបញ្ជាក់ថា  បណ្តាញទូរទស្សន៍CGTNនឹងផ្សាយផ្ទាល់និងផ្សាយដំណឹងជាភាសាចំនួន៦៨ នូវកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នេះដោយរួមសហការជាមួយប្រព័ន្ធសារព័ត៌មានជាង៧០០ដែលមកពីប្រទេសនិងតំបន់ជាង១៧០។

 

អ្នកបកប្រែ:李展精
ប្លុកពិសេស