ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនសូមជូនពរជនរួមជាតិនៅក្រៅប្រទេសទាំងអស់ឱ្យជួបតែសេចក្តីសុខ និងមានសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន
2023-01-21 16:21:03cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២០ ខែមករាថា ក្រសួងការបរទេសចិននឹងបន្តផ្តល់សេវាកុងស៊ុលដែលមានគុណភាពល្អដល់ជនរួមជាតិនៅក្រៅប្រទេសដូចពេលមុនៗ ដើម្បីការពារសុខភាព សុវត្ថិភាព ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនរួមជាតិ សូមជូនពរជនរួមជាតិនៅក្រៅប្រទេសទាំងអស់ឱ្យជួបតែសេចក្តីសុខ និងមានសុខសុវត្ថិភាព  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន។

លោក Wang Wenbin បានថ្លែងថា ចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ មក ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅបរទេសបានចែកជូន "កញ្ចប់បុណ្យចូលឆ្នាំថ្មីចិន" ដល់សិស្សានុសិស្សនៅក្រៅប្រទេស និងជនជាតិចិននៅក្រៅប្រទេសដែលជួបបញ្ហាលំបាកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដើម្បីប្រសិទ្ធិពរឆ្នាំថ្មីដល់ជនរួមជាតិនៅក្រៅប្រទេស។

លោក Wang Wenbin បានបន្តថា នៅឆ្នាំនេះ ក្រសួងការបរទេសចិន ស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅបរទេសបានរៀបចំសកម្មភាពជាច្រើនដូចជាពិធីជប់លៀង ការតាំងពិពណ៌ផ្ទាំងអក្សរផ្ចង់និងគំនូរ ការប្រគុំតន្ត្រី និងការបញ្ចាំងភាពយន្តជាដើម ដើម្បីរួមជាមួយជនរួមជាតិនៅក្រៅប្រទេសអបអរទទួលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំថោះ ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស