ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជាមិត្តភក្តិអាចជឿទុកចិត្តបាននិងដៃគូដ៏ស្មោះត្រង់របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរហូត
2023-01-21 15:13:17cri
Share with:

ឆ្នាំថ្មីឆ្នាំសកលទើបតែចាប់ផ្តើម លោក QinGang រដ្ឋមន្ត្រីការបរទេសចិនដែលទើបតែ

ឡើងតំណែងបានធ្វើដំណើរទស្សនកិច្ចទៅទ្វីបអាហ្វ្រិកតែម្តងនេះជាទម្លាប់ការទូតរបស់ប្រទេសចិនក្នុងរយៈពេល៣៣ឆ្នាំមកដែលបានបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះបណ្តាប្រទេសអាហ្វ្រិកក្នុងការស្តារឡើងនិងអភិវឌ្ឍឡើងវិញ។ ប្រទេសចិនជា

មិត្តភក្តិអាចជឿទុកចិត្តបាននិងជាដៃគូដ៏ស្មោះត្រង់របស់ប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរហូត។ ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង។

ក្នុងយៈពេល១០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានទទួលសមិទ្ធផលដែលត្រូវបានពិភពលោកកត់សម្គាល់ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសជាសាធារណៈដំបូងគេបង្អស់នូវការគាំទ្រសហភាពអាហ្វ្រិកចូលរួមក្រុមប្រទេសG20 ដើម្បីលើ

ទឹកចិត្ត ទ្វីបអាហ្វ្រិកឱ្យដើរតួនាទីកាន់តែធំលើឆាកអន្តរជាតិ ជានិច្ចកាលប្រទេសចិន

បាននិងកំពុងខិតខំជួយទ្វីបអាហ្វ្រិកកាត់បន្ថយសម្ពាធខាងបំណុល។ខែសីហាឆ្នាំ២០២២ភាគីចិនបានប្រកាសលុបចោលបំណុលប្រាក់កម្ចីតការប្រាក់ចំនួន២៣បំណុលដែលមានពេលកំណត់នៅឆ្នាំ២០២១របស់ប្រទេសអាហ្វ្រិកចំនួន១៧ប្រទេស។ រហូតទល់ពេល

បច្ចុប្បន្នប្រទេសចិនបានចុះកិច្ចព្រមព្រៀង ឬក៏បានកភាពគ្នាជាមួយបណ្តាប្រទេស

អាហ្វ្រិកចំនួន ១៩ ប្រទេសស្តីពីការពន្យារពេលសងប្រាក់បំណុលវិញដែលក្លាយជាប្រទេសដែលអនុវត្តការពន្យារពេលបំណុលមានទំហំប្រាក់ច្រើនជាងគេក្នុងចំណោមសមាជិកក្រុមប្រទេសG20។ 

ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងដែលជាផ្លូវដែកល្បឿនលឿនទីមួយក្នុងប្រទេសណ្ឌូនេស៊ីនិងក្នុងអាស៊ីអាគ្នេយ៍បានសាកបើកដំណើរការនាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២ បន្ទាប់ពីអាចធ្វើដំណើរការទាំងស្រុងនៅខែមិថុនាឆ្នាំ២០២៣ផ្លូវដែកល្បឿនលឿននេះនឹងឈានដល់កម្រិតទៅមកគ្នាក្នុងក្របខណ្ឌតំបន់។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គម្រោងសំខាន់របស់ប្រទេសចិនសហការជាមួយបណ្តាប្រទេសជុំវិញសុទ្ធតែទទួលការវិវឌ្ឍចម្រើនទាំងស្រុងក្នុងនោះរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានដាក់ឱ្យដំណើរការនិងការ

ដាក់ដំណើរការទាំងស្រុងនៃចំណតរបស់ផ្លូវដែកល្បឿនលឿនប្រទេសចិន-ឡាវសម្រាប់ការដឹកជញ្ជូនទំនិញជាដើម។ ដូចដែលលោកXi Jinpingប្រធានរដ្ឋចិនបានមានប្រសាសន៍ថា

សមទ្ធិផលដ៏ប្រាកដប្រជាទាំងអស់នេះមិនត្រឹមតែមានអំណោយផលចំពោះប្រជាជននៃប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេថែមទាំងជះឥទ្ធិពលជាវិជ្ជមានចំពោះតំបន់រហូតដល់ពិភព

លោកផងដែរ ដែលបានក្លាយទៅជាឧទាហរណ៍គំរូសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ បង្រួមសាមគ្គីគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ឈ្នះ-ឈ្នះ។

ទន្ទឹមនឹងការអនុវត្ត«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន»

(ACEP) ឆ្នាំ២០២២ទំហំការនាំចេញនាំចូលរវាងប្រទេសចិននិងអាស៊ានបានឡើងដល់

 ៦.៥២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៥ភាគរយបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២១ ប្រទេសចិនបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ា ការកើនឡើងដោយមានស្ថិរភាពរបស់តំបន់អាស៊ីអាគ្នេយ៍មិនអាចខ្វះកិច្ចសហប្រតិប

ត្តិការដ៏មេត្រីភាពរវាងប្រទេសចិននិងអាស៊ានដូចជាប្រសាសន៍របស់លោកXi Jinping

ប្រធានរដ្ឋចិនថ្លែងក្នុងវេទិកាប៉អៅអាស៊ីឆ្នាំ២០២២ថា យើងត្រូវពង្រឹងតំណែងស្នូលរបស់អាស៊ានក្នុងតំបន់ រួមគ្នាបង្កើតមហាគ្រួសារទ្វីបអាស៊ីដែលមានសមាគ្គីភាពនិងវឌ្ឍនភាព។

ឆ្នាំ២០២២បានកន្លងផុតទៅក្នុងនាមជាសមាជិកដ៏រឹងមាំក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ប្រទេសចិនរាប់អានដោយសមភាពនិងជួយយកអាហារគ្នាយ៉ាងស្មោះត្រង់ជាមួយ

បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។សម្លឹងទៅអនាគត ប្រទេសចិននឹងបន្តបង្កើនសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើកិច្ចការល្អៗនិង ពិតប្រាកដកាន់តែច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍

អ្នកបកប្រែ:张艳萍
ប្លុកពិសេស