ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា​ចំនួនអ្នកចេញចូលដែនប្រទេសចិនបានកើនឡើង ជាបន្តបន្ទាប់
2023-01-21 14:58:06cri
Share with:

ថ្ងៃទី២០ខែមករាឆ្នាំ២០២៣លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិន

បានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំថា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសគោល

នយោបាយស្តីពីការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់និងវិធានការបណ្តោះអាសន្នស្តីពីជនជាតិចិននិងជនបរទេសចេញចូលដែនប្រទេសចិនរួចមក សភាពការណ៍ឆ្លងជំងឺកូវីដ១៩ជាទូទៅក្នុងប្រទេសចិនបានស្ថិតនៅកម្រិត

ទាប ហើយចំនួនអ្នកចេញចូលដែនប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់។

លោកWang Wenbinបានបញ្ជាក់ថា ពេលថ្មីៗកន្លងមកនេះ ផលិតកម្មនិងការ

រស់នៅរបស់ប្រជាជនមានភាពប្រក្រតីឡើងវិញទាំងស្រុង ហើយពលរដ្ឋចិនមាន

បំណងចង់ធ្វើទេសចរណ៍នៅក្រៅប្រទេសកាន់តែខ្លាំងឡើង ហើយល័ក្ខខ័ណ្ឌ

សម្រាប់ធ្វើទេសចរណ៍ឡើងវិញក៏កាន់តែចាស់ទុំដែរ

លោកបានបន្តថា អនុលោមតាមវិធានការបណ្តោះអាសន្នស្តីពីជនជាតិចិននិង

ជនបរទេសចេញចូលដែនប្រទេសចិននិងគោលការណ៍ដែលមានសុវត្ថិភាពនិង

មានសណ្តាប់ធ្នាប់ ភាគីចិនចាប់ផ្តើមសាកល្បងស្តារឡើងវិញនូវការធ្វើទេសចរណ៍របស់ពលរដ្ឋចិននៅក្រៅប្រទេសចិន ស្ថាប័នមានសមត្ថកិច្ចនឹងណែនាំ

សហគ្រាសទេសចរណ៍រៀបចំដោយម៉ត់ចត់។ទន្ទឹមនឹងនេះដែរ យើងក៏រំលឹកដល់

អ្នកទេសចរគ្រប់គ្រងនិងពិនិត្យសុខភាពរបស់ខ្លួនងឲ្យបានល្អមុនពេលចេញដំណើរ  ហើយគោរពយ៉ាងម៉ងម៉ាត់តាមការកំណត់អំពីការបង្ការនិងគ្រប់គ្រងជំងឺ

ឆ្លងរបស់ប្រទេសចិននិងក្នុងតំបន់ដើម្បីធានាការធ្វើដំណើរនិងនិវត្តន៍ប្រទេស

ដោយសុវត្ថិភាពនិងសប្បាយរីករាយ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស