ឃុំMinningដែលស្ថិតនៅជើងភ្នំHelanភាគពាយ័ព្យប្រទេសចិនបានត្រូវដាក់រហស័នាមជាឃុំគំរូនៃកិច្ចសហប្រតិបត្តិការរវាងតំបន់ខាងកើតនិងតំបន់ខាងលិចក្នុងការកាត់បន្ថយភាពក្រីក្រ។ពាក្យMinជាអក្សរកាត់របស់ខេត្តហុកគៀនដែលជាខេត្តជាប់ឆ្នេសមុទ្រដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន រីឯកពាក្យNingគឺជាអក្សរកាត់
របស់ភូមិភាគស្វ័យតនNingxiaដែលស្ថិតនៅភាគពាយ័ព្យប្រទេសចិន ខេត្តទាំង
ពីរនេះមានចម្ងាយជាង២ពាន់គីឡូម៉ែត្រ។
ដោយសារមានការជួយពីលោកស្រីLai Ruiyunអ្នកបច្ចេកទេសពិសេសពីខេត្ត
ហុកគៀន លោកស្រីMa Yalingដែលរស់នៅក្នុងឃុំMinningនេះបានសាងសង់
រោងចំនួន៦សម្រាប់ដាំបន្លែបង្ការនិងផ្លែឈើ។លោកស្រីLai Ruiyunបានបង្រៀន
លោកស្រីMa Yalingឱ្យចេះប្រើបច្ចេកទេសដាំផ្លែឈើនិងបន្លែបង្ការថែមទាំង
ចេះប្រើប្រាស់បច្ចេកទេសថ្មីយកថ្លែឈើមួយចំនួនពីតំបន់ខាងត្បូងមកដាំនៅឃ្មុំMinningនេះ។ដោយសារមានការជួយពីលោកស្រីLai Ruiyun ប្រាក់ចំណូល
របស់លោកស្រីMa Yalingបានកើនឡើង ហើយបានពីអ្នកអត់ចេះដាំដំណាំក្លាយ
ទៅជាអ្នកជំនាញបច្ចេកទេសខាងកសិកម្មមួយរូប។
បើប្រៀបធៀបពីកម្រិតសេដ្ឋកិច្ច តំបន់ខាងលិចមានភាពអន់ថយជាងតំបន់ខាង
កើតប្រទេសចិន។ ការអនុវត្តគោលនយោបាយស្តីពីតំបន់ខាងកើតជួយដល់តំបន់
ខាងលិចក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយឧបត្ថម្ភ១ទល់១គឺជាមធ្យោបាយដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ខាងលិច។
កាលពីខែមេសាឆ្នាំ១៩៩៧ លោកXi Jinpingដែលជាលេខាធិការរងនៃគណៈ
កម្មការបក្សខេត្តហុកគៀននាពេលនោះបានអញ្ជើញទៅដល់តំប់នភ្នំដែលស្ថិតនៅភាគខាងត្បូងនៃភូមិភាគស្វ័យតNingxia។លោកបានធ្វើឲ្យខេត្តហុកគៀនដែលជាប់ឆ្នេសមុទ្រភាគអាគ្នេយ៍ប្រទេសចិននិងភូមិភាគស្វ័យតNingxiaដែលស្ថិតនៅភាគ
ពាយ័ព្យប្រទេសចិនតភ្ជាប់គ្នា។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក បុគ្គលិកការងារខាងវិស័យអប់រំ វេជ្ជសាស្ត្រនិងកសិកម្មជាច្រើនក្រុមបានចាកចេញពីខេត្ត
ហុកគៀនមកដល់ភូមិភាគស្វ័យតNingxiaដើម្បីធ្វើការងារកាត់បន្ថយភាពក្រីក្រក្នុង
តំបន់ដែលបានបង្កើតឡើងនូវ«រូបមន្តខេត្តហុកគៀនជួយភូមិភាគស្វ័យតNingxia»សម្រាប់
តំបន់ខាងកើតជួយតំបន់ខាងលិចកាត់បន្ថយភាពក្រីក្រី។
តាមពិត នៅប្រទេសចិនមានមនុស្សជាច្រើនដូចជាលោកស្រីLai Ruiyunនិង
លោកស្រីMa Yalingជាដើមដែលអ្នកមានធូរធារជួយអ្នកនៅក្រីក្រដែលពួតដៃជា
មួយគ្នាដើម្បីបង្កើតជីវភាពសម្បូរសប្បាយរួម៕