របាំ «碇步桥»
------
តាមចន្ទគតិចិន ថ្ងៃទី២១ ខែមករាត្រូវជាថ្ងៃដាច់ឆ្នាំចាស់។ នៅវេលាម៉ោង៨យប់តាមម៉ោងប៉េកាំង កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (The 2023 CMG Spring Festival) បានចាប់ផ្តើមយ៉ាងឱឡារឹក ដើម្បីផ្តល់ទស្សនីយភាពវប្បធម៌ដ៏អស្ចារ្យនៅផ្តាច់ឆ្នាំចាស់ចំពោះជនជាតិចិនទូទាំងពិភពលោក។
ទស្សនិកជនរាប់រយលាននាក់ជុំវិញពិភពលោករួមគ្នាទស្សនាការផ្សាយផ្ទាល់នៃកម្មវិធិរាត្រីសមោសរដ៏អស្ចារ្យនេះ។ រាត្រីសមោសរនេះបានត្រូវកំណត់ត្រាហ្គីណេសពិភពលោក ចាត់ទុកជា “ កម្មវិធីរាត្រីសមោសរផ្សាយតាមទូរទស្សន៍ដែលមានទស្សនិកជនតាមដានទស្សនាច្រើនបំផុតលើពិភពលោក ” ។តាំងពីឆ្នាំ១៩៨៣រហូតមក រាត្រីសមោសរនេះបាននិងកំពុងសម្តែងនិងផ្សាយផ្ទាល់នៅយប់ផ្តាច់ឆ្នាំចាស់ចិនជារៀងរាល់ឆ្នាំ។«រាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន» ដែលភាសាចិនហៅកាត់ #春晚ផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ការទស្សនាកម្មវិធិរាត្រីសមោស #春晚 ដែលដូចគ្នានឹងការធ្វើនំគាវ ការបិទពាក្យទំនឹម បានក្លាយជាទំនៀមទម្លាប់ជួបជុំក្រុមគ្រួសារដើម្បីទទួលឆ្នាំថ្មីចិនរបស់ជនជាតិចិននៅលើពិភពលោក។
គួរបញ្ជាក់ថា កម្មវិធិរាត្រីសមោសរ #春晚 ឆ្នាំ២០២៣នេះ បន្តប្រកាន់គំនិតធ្វើកម្មវិធិដោយ “គំនិត+ វិចិត្រសិល្បៈ+បច្ចេកវិទ្យា” ធ្វើការសម្តែងមានច្រើនបែបយ៉ាងទាំងរបាំ បទចម្រៀង អាយ៉ៃ ហ៊ី ក្បាច់គុន ល្ខោនប្រពៃណីចិន ជាដើម ដើម្បីបង្ហាញពីភាពទាក់ទាញដ៏វិសេសវិសាលនៃវប្បធម៌ប្រពៃណីប្រជាជាតិចិនដែលបានបន្តវេនរាប់ពាន់ឆ្នាំ។
នៅឆ្នាំ២០២២ដែលទើបកន្លងផុតទៅ ពេលថ្លែងសុន្ទរកថាអបអរឆ្នាំថ្មីឆ្នាំសកល លោកXi Jinping ប្រធានរដ្ឋចិនបានកោតសរសើរប្រជាចិនថា “មនុស្សម្នាក់ៗសុទ្ធតែមិនងាយស្រួលទេ” ។ ហេតុដូច្នេះកម្មវិធិរាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិនឆ្នាំនេះបានធ្វើការបង្ហាញកាន់តែច្រើនទៅលើមនោសញ្ចេតនាដ៏សុទ្ធសាធរបស់មនុស្សតូចតាចជុំវិញខ្លួន និងរឿងរ៉ាវដ៏សាមញ្ញក្នុងជីវភាពប្រចាំថ្ងៃ៕