ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្សិតនាំទ្រព្យនៅតំបន់ខ្ពង់រាប
2023-01-20 10:55:39cri
Share with:

    នៅក្នុងស្រុកZhuoniតំបន់ស្វយ័តជនជាតិZangGannanដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រ ខេត្តGansu ភាគពាយ័ព្យប្រទេសចិន មានកសិករជនជាតិZangម្នាក់ឈ្មោះDongzhu។ឆ្នាំ២០២២ លោកបានដាំផ្សិតYangdu៣.៣ទំហំហិចតា នេះជាទី៦ឆ្នាំជាប់គ្នាដែលលោកបានដាំផ្សិតYangduនៅខ្ពង់រាប។

រាល់សប្តាហ៍ លោកDongzhuតែងតែធ្វើការពិគ្រោះយោបល់តាមអនឡាញជាមួយអ្នកជំនាញនៃវិទ្យាស្ថានបច្ចេកវិទ្យាកសិកម្មខេត្តSichuanដែលមានចម្ងាយ១០០០គីឡូម៉ែត្រ។ផ្សិតYanngduដែលលោកDongzhuបានដាំឈ្មោះផ្សិតYangduqimei ដែលគ្រាប់ពូជត្រូវ
ផ្តល់ដោយវិទ្យាស្ថានបច្ចេកវិទ្យាកសិកម្មខេត្ត
Sichuan។អ្នកសិក្សាស្រាវជ្រាវបច្ចេកវិទ្យាបានឆ្លៀតប្រើបច្ចេកទេសថ្មីផ្នែកកសិកម្មនិងបរិស្ថានដែលមានរយៈកម្ពស់ខ្ពស់និងភាពខុសគ្នានៃសីតុណ្ហភាពយ៉ាងខ្លាំង អាចធ្វើឱ្យផ្សិតYangduបំបែកដែនកំណត់ដែលមិនអាចដាំនៅរដូវក្តៅនៅតំបន់ផ្សេងទៀត និងធ្វើឱ្យកសិករដាំដុះនៅតំបន់ខ្ពង់រាប ដូចលោកDongzhuជាដើមមានវិធីសាស្ត្របន្ថែមប្រាក់ចំណូលថែមទៀត៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស