ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការទូតប្រមុខរដ្ឋចិននៅឆ្នាំ២០២២ចារទំព័រថ្មី
2023-01-20 10:43:06cri
Share with:

    ការទូតប្រមុខរដ្ឋចិននៅឆ្នាំ២០២២ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង។ចាបពីខែកុម្ភៈដល់ចុងឆ្នាំ២០២២ លោកXi Jinpingប្រធានរដ្ឋចិនបានស្វាគមន៍មិត្តចាស់និងមិត្តថ្មីនៅទីក្រុងប៉េកាំង ក៏បានអធិប្បាយពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិននៅក្រៅប្រទេស។ប្រឈមមុខនឹងស្ថានការណ៍ប្រែប្រួលនិងរង្គោះរង្គើ ការទូតរបស់ប្រទេសធំប្រកបដោយលក្ខណៈពិសេសចិនបានត្រួសត្រាយដោយការទូតប្រមុខរដ្ឋ។

រដូវផ្ការីកឆ្នាំ២០២២ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានបើកធ្វើយ៉ាងឱឡារិក។ប្រមុខរដ្ឋ-រដ្ឋាភិបាល សមាជិកសំខាន់នៃព្រះរាជវង្សានុវង្សនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិសរុប៣១រូបបានអញ្ជើញទៅកាន់ប្រទេសចិន ដែលបាននាំមកនូវជំនឿចិត្តនិងក្តីសង្ឃឹមដល់ពិភពលោកដែលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

ពិភពលោកនៅឆ្នាំ២០២២ពោរពេញដោយភាពរង្គោះរង្គើនិងអស្ថិរភាព សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិប្រឈមមុខនឹងបញ្ហាជាច្រើន។

បន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅខែមេសា ឆ្នាំ២០២២ លោកXiJinpingបានលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខសកលនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាBoaoសម្រាប់អាស៊ីថា  “សន្តិសុខជាកិច្ចការអាទិភាពនៃការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍រួមសន្តិសុខដែលមិនអាចបំបែកបាន។ការពិតបានបញ្ជាក់ម្តងទៀតថា អនុត្តរភាពនិយមនិងនយោបាយកម្លាំងបាយវាគ្រាន់តែបំផ្លាញដល់សន្តិភាពពិភពលោកតែប៉ុណ្ណោះ។

ខែមិថុនា ឆ្នាំ២០២២ លោកXi Jinpingបានធ្វើអធិបតីក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល ដោយប្រកាសពីវិធានការសំខាន់ចំនួន៣២ដែលប្រទេសចិនអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។លោកXiJinpingបានថ្លែងថា “ទាល់តែប្រជាជននៃប្រទេសនានាមានជីវភាពរស់នៅដ៏ល្អប្រសើរ ទើបភាពរុងរឿងអាចបន្តរក្សាបានយូរអង្វែង សន្តិសុខទើបអាចទទួលបានការធានា សិទ្ធិមនុស្សទើបតែមានមូលដ្ឋានគ្រឹះ។”

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកXiJinpingបានទៅកាន់កោះបាលីប្រទេសឥណ្ឌូណេស៊ី នេះជាការបំពេញទស្សនកិច្ចលើកទី១របស់អ្នកដឹកនាំកំពូលចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបិទបញ្ចប់ដោយជោគជ័យ។លោកXi Jinpingបានលើកឡើងថា “ប្រឈមមុខនឹងបញ្ហា ប្រទេសនានាត្រូវតែមានមនសិការសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ផ្តួចផ្តើមសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីរួមគ្នាពុះពារឧបសគ្គនិងបង្កើតអនាគត។”

    ការបំពេញទស្សនកិច្ចចំនួន៣ដងរបស់លោកXiJinpingមុននិងក្រោយពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានជួបសន្ទនាទ្វេភាគីជាមួយអ្នកដឹកនាំនៃប្រទេសជាង៤០ បង្កើនទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ និងទទួលបានមិត្តភាព។មិត្តថ្មីរបស់ប្រទេសចិនកាន់តែច្រើន មិត្តចាស់កាន់តែរឹងមាំ។

    សម្លឹងមើលពីឆ្នាំ២០២៣ ពិភពលោកអាចរំពឹងទុកថា ការទូតប្រមុខរដ្ឋរបស់ប្រទេសចិននឹងមានចរន្តខ្ពស់ថ្មី៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស