ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រ៉ាយុត​ចាន់អូចា​នាយករដ្ឋមន្រ្តីថៃអញ្ជើញចូលរួមសកម្មភាពអបអរ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
2023-01-20 15:53:26cri
Share with:

ថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ខេត្តNonthaburiដែលស្ថិតនៅភាគកណ្តាលប្រ

ទេសថៃបានប្រារព្ធធ្វើសកម្មភាពអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនហើយក្នុង

ឱកាសនោះលោកប្រ៉ាយុតចាន់អូចានាយករដ្ឋមន្ត្រីថៃបានអញ្ជើញចូលរួមក្នុង

ពិធីសម្ពោធបើកព្រមទាំងសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន។

លោកប្រ៉ាយុតបានថ្លែងថាមិត្តភាពថៃនិងចិនមានប្រវត្តិសាស្រ្តដ៏យូរអង្វែងហើយប្រជាជនថៃមានប្រពៃណីអបអរថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនតាំងពីយូរយារណាស់មកហើយ។តាំងពីប្រទេសថៃនិងប្រទេសចិនមានចំណងការទូតមកកិច្ច

សហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅដែល

មានអំណោចផលដល់ប្រជាជនប្រទេសទាំងពីរ។ប្រទេសចិនបានកែសម្រួលគោល

នយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ក្នងពេលកន្លងទៅនេះប្រជាជនថៃបាន

ត្រៀមឲ្យបានល្អរួចស្រេចហើយដើម្បីអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរ

ចិនអញ្ជើញមកកាន់ប្រទេសថៃ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស