ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្តJiangsuបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ លោកXiJinpingត្រូវបានជាប់ឆ្នោតជាឯកច្ឆ័ន្ទ
2023-01-20 15:13:13cri
Share with:

ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមករា កិច្ចប្រជុំលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ខេត្តJiangsuបានបើកធ្វើនៅទីក្រុងNanjing កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៃសភាពតំណាងប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ខេត្តJiangsu លោកXi Jinpingបេក្ខភាពតំណាងដែលត្រូវបានលើកឈ្មោះដោយគណៈកម្មាធិការមជ្ឈិមចិនបានឈរឈ្មោះនៅខេត្តJiangsu បានជាប់ឆ្នោតជាឯកច្ឆ័ន្ទជាតំណាងរាស្ត្រនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។

តំណាងបានលើកឡើងថា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានជាប់ឆ្នោតជាឯកច័្ឆន្ទជាតំណាងរាស្ត្រនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នេះបានបង្ហាញពីការគាំទ្រដោយស្មោះស្ម័គ្ររបស់ប្រជាជនខេត្តចំនួនជាង៨៥លាននាក់ ហើយបានប្រមូលផ្តុំនូវជំនឿចិត្តដ៏រឹងមាំរបស់ប្រជាជន១៤០០លាននាក់នៃជនជាតិនានានៅប្រទេសចិនក្នុងការខិតខំត្រួសត្រាយអនាគតដ៏ល្អបវរក្រោមការដឹកនាំរបស់លោកXi Jinping

អ្នកបកប្រែ:刘妍
ប្លុកពិសេស