ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកមានជំនឿចិត្តនិងការរពឹងទុក យ៉ាងពេញលេញចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចចិន
2023-01-20 17:27:58cri
Share with:

កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានបើកធ្វើនៅក្រុងដាវូសប្រទេសស្វ៊ីសចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែមករាឆ្នាំ២០២៣។អ្នកចូលរួមកិច្ចប្រជុំភាគច្រើន

បានប្រកាន់សុទិដ្ឋិនិយមចំពោះអនាគតនិងភាពរស់រវើកនៃកំណើនសេដ្ឋកិច្ចចិនដោយមានជំនឿចិត្តនិងការរពឹងទុកយ៉ាងពេញលេញចំពោះប្រទេសចិន

ដែលនឹងជួយសេដ្ឋកិច្ចពិភពលោកឲ្យមានការកើនឡើង។

លោកHaitham Al Ghaisអគ្គលេខាធិការអង្គការប្រទេសនាំចេញប្រេងកាតបានថ្លែង

ថាការដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ

១៩មានសាសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចនិងឧស្សាហកម្មថាមពលទូទាំងពិភពលោកដែលធ្វើឲ្យយើងខ្ញុំប្រកបដោយជំនឿចិត្តយ៉ាងពេញលេញចំពោះសេដ្ឋកិច្ចប្រទេសចិន។

លោកBob Moritzអគ្គនាយកសកលនៃPricewaterhouseCoopers(PwC)បានថ្លែង

ថាការកើនឡើងនៃសេដ្ឋកិច្ចប្រទេសចិននឹងជំរុញការកើនឡើងនៃសេដ្ឋកិច្ចពិភព

លោកការងើបឡើងវិញរបស់ការប្រើប្រាសរបស់ប្រទេសចិននឹងជះឥទ្ធិពលជា

វិជ្ជមានចំពោះសេដ្ឋកិច្ចសកល៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស