ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការទូតចិនប្រចាំឆ្នាំ ២០២២៖ និម្មាបនកម្មនិងទំនួលខុសត្រូវក្នុងការធ្វើអន្តរកម្មរវាងប្រទេសធំ
2023-01-20 16:27:41cri
Share with:

      ក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅ ប្រមុខរដ្ឋចិននិងរុស្ស៊ីបានសម្រេច"ការណាត់ជួបក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីកាន់តែប្រកបដោយភាពចាស់ទុំនិងភាពធន់។ ប្រមុខរដ្ឋចិននិងអាមេរិកបានជួប"ទល់មុខគ្នា"នៅកោះបាលី នៅមានការប្រាស្រ័យទាក់ទងគ្នារវាងប្រមុខរដ្ឋចិននិងបារាំង ចិននិងអាល្លឺម៉ង់។ល។ ចិនបានបង្ហាញនូវនិម្មាបនកម្មនិងទំនួលខុសត្រូវក្នុងការធ្វើអន្តរកម្មរវាងប្រទេសធំ។

      ក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋចិននិងអាមេរិកដែលបើកធ្វើនៅកោះបាលី លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងមតិយ៉ាងស្មោះស្ម័គ្រ ដែលបានកំណត់នូវមូលដ្ឋាននៃការប្រាស្រ័យទាក់ទងគ្នាដែលធ្វើកិច្ចសន្ទនាតែមិនមែនបដិបក្ខគ្នា ឈ្នះ-ឈ្នះតែមិនមែនផលបូកសូន្យ ជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិលត្រឡប់ទៅវកផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវប្រកបដោយភាពរឹងមាំនិងស្ថិរភាពដោយអនុលោមតាមគោល ការណ៍ទាំងបី ពោលគឺគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

      ឆ្នាំ២០២២ លោក Xi Jinping បានជួបពិភាក្សានិងសន្ទនាជាង២០លើកជាមួយអ្នកដឹកនាំអឺរ៉ុប បានទទួលដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងប្រធានក្រុមប្រឹក្សាអឺរ៉ុប។ ទំហំពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងអឺរ៉ុបបានកើនឡើងដោយបញ្ច្រាស់និន្នាការ គម្រោងសំខាន់ៗមួយចំនួនបានកសាងរួចជាបន្តបន្ទាប់។ ចិននិងអឺរ៉ុបបានរួមគ្នាអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដលើឆាកអន្តរជាតិ វាប្រកបដោយសារៈសំខាន់ចំពោះពិភពលោក។

      បច្ចុប្បន្ន ពិភពលោកបានឈានចូលដំណាក់កាលកំណែទម្រង់ដ៏ច្របូកច្របូលថ្មី។ ប្រឈមមុខនឹងបញ្ហានិងហានិភ័យដ៏ស្មុគស្មាញនិងចេះតែប្រែប្រួល ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវចំពោះពិភពលោកនិងប្រវត្តិសាស្ត្រ ជំរុញយ៉ាងសកម្មនូវការបង្កើតនិម្មាបនកម្មទំនាក់ទំនងរវាងប្រទេសធំដែលរួមរស់ដោយសន្តិសហវិជ្ជមាន មានស្ថិរភាពជាទូទៅ និងអភិវឌ្ឍដោយមានតុល្យភាព។ ដូចដែលលោក  Xi Jinping បានថ្លែងនៅពេលជួបមុខជាមួយលោកគូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិថា៖ យើងចាំបាច់ត្រូវផ្តោតលើជោគវាសនារបស់មនុស្សជាតិ រួមសុខរួមទុក្ខ រួមគ្នាយកឈ្នះលើបញ្ហា។ ជាពិសេស  ប្រទេសធំត្រូវដើរតួនាទីដឹកនាំ ដើម្បីបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងដល់ពិភពលោក។ ខ្ញុំជឿជាក់ថា ចរន្តប្រវត្តិសាស្រ្តដែលមានសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺមិនអាចត្រូវរារាំងបាន ទេ  អនាគតរបស់មនុស្សជាតិគឺភ្លឺស្វាង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស