ថ្ងៃទី១៨ខែមករាតាមម៉ោងក្នុងតំបន់ លោក Axel van Trotsenburg អនុប្រធានធនាគារពិភពលោកបានផ្តល់បទសម្ភាសពិសេសដល់អ្នកកាសែតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សសន៍មជ្ឈិមចិន។ លោកបានថ្លែងថា ការដែលប្រទេសចិននិងអាមេរិកធ្វើការសន្ទនាដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី គឺជាដំណឹងល្អណាស់ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។ អង្គភាពសេដ្ឋកិច្ចនាំមុខទាំងពីរលើពិភលោកសន្ទនាគ្នាក្នុងអំឡុងពេលដ៏យូរ ហើយមានសារៈសំខាន់ចំពោះបណ្តាសហគ្រាសអន្តរប្រទេស។ លោកវាយតម្លៃជាវិជ្ជមានចំពោះវិធានការសម្រួលនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិន សម្គាល់ថានេះអាចជំរុញយ៉ាងខ្លាំងដល់ការអភិវដ្ឍសេដ្ឋកិច្ចពិភពលោក៕