ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវអំពីពាក្យរដូវកាលចំនួន ២៤ | រដូវកាល Dahan ជួបថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
2023-01-20 21:36:55cri
Share with:

រដូវកាល  Dahan បានមកដល់ហើយ ។ ថ្ងៃស្អែកជាថ្ងៃដាច់ឆ្នាំ រដូវកាល  Dahan គឺជារដូវកាលចុងក្រោយក្នុងរដូវកាលចំនួន ២៤ ។

 

រដូវកាល  Dahan មានសញ្ញាចំនួន ៣ ៖

សញ្ញាទី ១ គឺ នៅក្នុងអាកាសធាតុរងារ មេមាន់ចាប់ដឹងពីនិទាឃរដូវ ទើបចាប់ផ្តើមញាស់។

សញ្ញាទី ២៖ សត្វស្ទាំងនិងសត្វស្លាបផ្សេងទៀតហើរលើមេឃ ស្វែងរកចាប់សត្វជាចំណីអាហារយ៉ាងលឿន ដើម្បីបំពេញថាមពលប្រឆាំងនឹងរដូវរងា ។

សញ្ញាទី ៣៖ ទឹកកកក្នុងទឹកគឺក្រាស់ និងរឹង ។

ពាក្យរដូវកាលចំនួន ២៤ ឆ្លុះបញ្ចាំងពីការយល់ដឹងរបស់មនុស្សបុរាណអំពីការផ្លាស់ប្តូរអាកាសធាតុនិងបាតុភូត ដែលជាផលិតផលនៃអរិយធម៌កសិកម្មបុរាណ ក៏បង្ហាញពីប្រាជ្ញារបស់មនុស្សបុរាណក្នុងការយល់ដឹងអំពីការប្រែប្រួលនៃរដូវកាលនិងគោរពតាមច្បាប់ធម្មជាតិផងដែរ ។

បន្ទាប់ពីរដូវកាល  Dahan ផុតទៅគឺជាឆ្នាំថ្មីប្រពៃណីចិន

រដូវកាល  Dahan មកដល់ហើយ ឆ្នាំថ្មីក៏ឈានចូលមកដល់

រដូវកាល  Dahan គឺជារដូវកាលចុងក្រោយនៃឆ្នាំ ហើយថ្ងៃស្អែកជាថ្ងៃដាច់ឆ្នាំ។

អ្នកខ្លះកំពុងធ្វើដំណើរទៅផ្ទះ អ្នកខ្លះរវល់បោសធូលី អ្នកខ្លះសម្អាតរបស់របរ អ្នកខ្លះរុះរើរបស់ចាស់ៗចេញ ហើយអ្នកខ្លះទៀតរៀបចំឥវ៉ាន់ចូលឆ្នាំថ្មីប្រពៃណីចិន...

រដូវកាល  Dahan នៅតែត្រជាក់ខ្លាំង ប៉ុន្តែជំហាននៃរដូវនិទាឃរដូវកំពុងខិតជិតមកដល់បន្តិចម្តងៗ

រដូវកាល  Dahan មានទំនៀមទម្លាប់ខុសៗគ្នានៅគ្រប់កន្លែង ៖

នៅក្រុង Foshan ខេត្ត Guangdong ប្រជាជននាំគ្នាដាំបាយដំណើបដាក់ក្នុងឆ្នាំងដីឥដ្ឋ ដើម្បីរក្សាកំដៅ និងប៉ូវកម្លាំងពេលអាកាសធាតុត្រជាក់ ។

នៅតំបន់ខ្លះក្រុងប៉េកាំង មានទំនៀមទម្លាប់ទទួលទាននំត្រជាក់ ដែលបង្កប់ន័យថាសុខសប្បាយ និងរាសីឡើងខ្ពស់ត្រដែតជារៀងរាល់ឆ្នាំ ។



អ្នកបកប្រែ:王幸
ប្លុកពិសេស