ល្ងាចថ្ងៃទី ១៩ ខែមករា កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានបញ្ចប់ការហាត់សមលើកទីប្រាំដោយរលូននិងគាប់ប្រសើរ ។ អ្នកសំដែងជំនាញនិងតំណាងមហាជនគ្រប់មជ្ឈដ្ឋានចិនបានរួមគ្នាឡើងសំដែងនៅលើឆាក ខណៈកម្មវិធីសិល្បីៈបានក្រេបយកលក្ខណៈពិសេសនិងល្អឆើតឆាយទាំងវប្បធម៌ឆ្នើមប្រជាជាតិចិននិងអរិយធម៌បណ្តាប្រទេស ។ នៅយប់ផ្តាច់ឆ្នាំចាស់ពោលគឺថ្ងៃទី២១ ខែមករាខាងមុខនេះ កម្មវិធីរាត្រីសមោសរអបអរឆ្នាំថ្មីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) នឹងកំដរទស្សនិកជនពិភពលោករាប់រយលាននាក់ ទទួលឆ្នាំថ្មីចិនឆ្នាំថោះដោយសប្បាយរីករាយ ទទួលឆ្នាំថ្មីរីកស្គុះស្គាយដោយសប្បាយរីករាយ។
កាលពីថ្ងៃទី១៨ ខែមករា ឃ្លីបវីដេអូផ្សព្វផ្សាយកម្មវិធី «រាត្រីសមោសរអបអរឆ្នាំថ្មីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) » បានចាក់ផ្សាយនៅកណ្តាលក្រុងរ៉ូម រដ្ឋធានីអ៊ីតាលី ដែលជាការចាប់ផ្តើមនៃសកម្មភាព “រួមគ្នាទស្សនាកម្មវិធីរាត្រីសមោសCMG ” នៃទ្វីបអឺរ៉ុប។ គួរបញ្ជាក់ថា វីដេអូផ្សព្វផ្សាយនេះនឹងបន្តចាក់បញ្ចាំងនៅតំបន់ទេសចរណ៍ កន្លែងនិមិត្តរូបល្បីៗ រោងកុន កីឡាដ្ឋានល្បីល្បាញជាច្រើនរបស់បណ្តាប្រទេសអឺរ៉ុបនិងប្រទេសអាមេរិក ។
សូមបញ្ចាក់ទៀតថា នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមករា តាមម៉ោងក្នុងតំបន់ Khalīfa Tower ដែលជាអគារខ្ពស់បំផុតលើពិភពលោកនិងជាសំណង់និមិត្តរូបទីក្រុងឌូបៃមានការសម្តែងភ្លើងឡាស៊ែរ ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ដើម្បីបង្ហាញពីការជូនពរដ៏ល្អបវររបស់ប្រទេសចិនចំពោះពិភពលោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន។ ការសម្តែងភ្លើងឡាស៊ែរមាន៣ប្រធានគឺ ការអបអរខួប១០ឆ្នាំនៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” , ការប្រកួតកីឡានិស្សិតពិភពលោករដូវក្តៅលើកទី៣១នៃក្រុងChengdu និងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ៕