ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបសំណេះសំណាលជាមួយអ្នកជំនាញបរទេសដែលធ្វើការនៅចិន
2023-01-19 12:01:23cri
Share with:

     ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់ ថ្ងៃទី១៨ខែមករានៅក្រុងប៉េកាំងលោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយតំណាងអ្នកជំនាញបរទេសដែលធ្វើការនៅចិន ដើម្បីសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិននិងការសួរសុខទុក្ខយ៉ាងស្មោះបំផុតចំពោះអ្នកជំនាញបរទេសដែលធ្វើការនៅចិននិងសាច់ញ្ញាត្តិរបស់ពួកគេ។

      អ្នកជំនាញមកពីអាល្លឺម៉ង់និងសិង្ហបុរីជាដើមបានលើកមតិយោបល់និងសំណើអំពីការអភិវឌ្ឍឧស្សាហកម្មផលិតកម្ម ការអភិរក្សបរិស្ថាននិងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

      លោក Li Keqiang បានថ្លែងថា ក្នុងមួយឆ្នាំកន្លងទៅ ប្រឈមមុខនឹងផលប៉ះពាល់ផ្ទួនៗពីការរីករាលដាលនៃជំងឺកូវីដ ១៩និងកត្តាហួសពីការប៉ាន់ប្រមាណទាំងក្នុងនិងក្រៅប្រទេស សេដ្ឋកិច្ចចិនបានរក្សាការដំណើរការក្នុងចន្លោះសមហេតុផល រឿងនេះវាមិនងាយស្រួលទេ។ ស្របពេលដែលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ត្រូវបានកែសម្រួល ជឿជាក់ថាសេដ្ឋកិច្ចចិននឹងអាចពន្លឿនការស្តារនិងងើបឡើងវិញយ៉ាងឆាប់។ ប្រទេសចិនរីករាយក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយជាមួយប្រទេសនានា និងគាំពារសុខសន្តិភាពនិងវិបុលភាពពិភពលោក។ រដ្ឋាភិបាលចិនសូមស្វាគមន៍អ្នកជំនាញបរទេសកាន់តែច្រើនមកធ្វើការនៅចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស