ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នាការថ្មីនៃសេដ្ឋកិច្ចចិនក្នុងវិស្សមកាលថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំថោះ
2023-01-19 14:00:59cri
Share with:

ថ្ងៃទី១៧ ខែមករា ប្រទេសចិនបានប្រកាសទិន្នន័យស្តីពីការដំណើរការនៃសេដ្ឋកិច្ចពេញមួយឆ្នាំ២០២២។បរិមាណលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិនគឺប្រមាណ៤៤ទី្រលានយាន់ប្រាក់ចិន ក្នុងនោះបរិមាណលក់រាយតាមអនឡាញគឺ១២ទ្រីលានយាន់ប្រាក់ចិន។ឧត្តមភាពនៃទីផ្សារខ្នាតធំចិននៅតែលេចធ្លោ។

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ហើយ តម្រូវការប្រើប្រាស់របស់ប្រជាជនចិនចំពោះគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់និងសកម្មភាពធ្វើដំណើរទេសចរណ៍និងកម្សាន្តបានកើនឡើងយ៉ាងឆាប់រហ័ស។ទន្ទឹមនឹងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩មានទិន្នាការប្រសើរឡើង ការប្រើប្រាស់នៅថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំថោះ មានសន្ទុះកើនឡើង។ការទិញសំបុត្រធ្វើដំណើរនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានកើនឡើង៦០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ បរិមាណលក់រាយនៃសកម្មភាពលក់ឡៃឡុងតាមអនឡាញនៃទំនិញចូលឆ្នាំថ្មីគឺ២០,៨ប៊ីលានយាន់ប្រាក់ចិនក្នុងរយៈពេល៥ថ្ងៃ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស