ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiu Heឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយលោកស្រីJanet Yellenរដ្ឋ មន្ត្រ្តីហិរញ្ញវត្ថុអាមេរិក
2023-01-19 11:38:28cri
Share with:

ថ្ងៃទី១៨ខែមករាឆ្នាំ២០២៣លោកLiu Heឧបនាយករដ្ឋមន្ត្រីចិននិងជាអ្នកដឹក

នាំភាគីចិនសម្រាប់កិច្ចសន្ទនាច្ចគ្រប់ជ្រុងជ្រោយខាងសេដ្ឋកិរវាងចិននិងអាមេរិកបានជួបពិភាក្សាជាមួយលោកស្រីJanet Yellenរដ្ឋមន្ត្រ្តីហិរញ្ញវត្ថុអាមេរិកនៅក្រុងហ្សូរីច

ប្រទេសស្វ៊ីស។ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ជំុវិញគំនិតឯកភាពដ៏សំខាន់

រវាងប្រមុខរដ្ឋទាំងពីរចិននិងអាមេរិកដែលជួបបន្ទនានៅកោះបាលីសប្រទេសណ្ឌណេស៊ីនិងការឆ្លើយតបនឹងបញ្ហាប្រឈមរួមសកលជាដើមដែលបានទទួល

សមិទ្ធផលមានលក្ខណៈស្ថាបនា។

ភាគីទាំងពីរបានឯកភាពគ្នាថានឹងបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជានិរន្តរ

ភាពរវាងទ្វេភាគីនិងក្នុងក្របខណនៃអង្គការសហប្រជាជាតិក្រុមប្រទេសG20

និងAPECជាដើមឯកភាពគ្នាបន្តគាំទ្រដល់ការអភិវឌ្ឍបៃតងនិងកាបូនទាបនិង

បរិវត្តកម្មសេដ្ឋកិច្ចតរបស់ទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍។ភាគី

ចិនបានសម្តែងការយកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងគោលនយោបាយរបស់អាមេរិកចំពោះប្រទេសចិនហើយសង្ឃឹមថាភាគីអាមេរិកនឹងយក

ចិត្តទុកដាក់ដល់ទ្ធពលនៃគោលនយោបាយទាំងនេះចំពោះប្រទេសចិន។

ភាគីចិនស្វាគមន៍លោកស្រីJanet Yellenរដ្ឋមន្ត្រ្តីហិរញ្ញវត្ថុអាមេរិកអញ្ជើញបំពេញ

ទស្សនកិច្ចនៅប្រទេសចិនក្នុងពេលសមស្របណាមួយក្នុងឆ្នាំនេះ។ភាគីទាំងពីរ

ឯកភាពគ្នាឲ្យណៈប្រតិភូសេដ្ឋកិច្ចនិងពាណកិជ្ជកម្មទ្វេភាគីបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាតាមគ្រប់ស្រទាប់ជាន់ថ្នាក់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស