ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ប្រទេសមួយចំនួនដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន គឺខាតបង់លើសពីការទទួលបាន
2023-01-19 10:52:59cri
Share with:

     បន្ទាប់ពីប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩  ការធ្វើដំណើរទៅមករបស់ប្រជាជនចិននិងបរទេសកាន់តែមានភាពងាយស្រួល ហើយសហគមន៍អន្តរជាតិបានស្វាគមន៍ជាទូទៅ។ ប៉ុន្តែ ប្រទេសមួយចំនួនតិចបានល្មើសនឹងវិទ្យាសាស្ត្រនិងការពិត  ដែលបានចាត់វិធានការដាក់កំហិតលើកការចូលដែនប្រកបដោយការរើសអើងលើអ្នកទេសចរណ៍ចិន  ។ ការដែលភាគីចិនអនុលោមតាមសភាពការណ៍ជាក់ស្តែង ធ្វើការតបតវិញស្មើគ្នា  មិនត្រឹមតែជាការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួនតែប៉ុណ្ណោះទេ  ថែមទាំងជាការគាំពារមជ្ឈដ្ឋានដ៏ចាំបាច់សម្រាប់បណ្តាប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងជាប្រក្រតីផងដែរ។

      ក្នុងចំណោមប្រទេសមួយចំនួនតិចដែលរើសអើងអ្នកទេសចរណ៍ចិន  ប្រទេសអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេសមានភាពតំណាង ។ តាំងពីថ្ងៃទី៥ខែមករាមក   អាមេរិកបានចាត់វិធានការដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន។  តាំងពីថ្ងៃទី៨ខែមករាមក  ប្រទេសជប៉ុនបានអនុម័តសេចក្តីតម្រូវការថ្មីស្តីពីការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ដៅចំពោះអ្នកទេសចរណ៍ដែលមកពីប្រទេសចិន។ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា  ក្នុងអំឡុងពេលពីថ្ងៃទី២ដល់ថ្ងៃទី៣១ខែមករា   កូរ៉េខាងត្បូងផ្អាកការចេញទិដ្ឋាការទស្សនារយៈពេលខ្លីចំពោះប្រជាពលរដ្ឋចិន ហើយផ្អាកផែនការបន្ថែមជើងយន្តហោះដែលហោះហើរឡើងពីប្រទេសចិន។

     បើមើលពីហេតុផលជាធម្មតា   ប្រទេសជប៉ុននិងកូរ៉េខាងត្បូង គឺជាប្រទេសជិតខាងរបស់ប្រទេសចិន  ដែលមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជិតស្និទ្ធ ។ ប្រទេសទាំងពីរនេះហាក់ដូចជាគ្មានហេតុផលមិនស្វាគមន៍ប្រទេសចិនរៀបចំឡើងវិញនូវការធ្វើដំណើរទៅមកជាប្រក្រតីរវាងបុគ្គលិកទេ ។ ប៉ុន្តែ  ក្នុងនាមជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកនៅអាស៊ី   ក្នុងបរិបទដែលអាមេរិកពន្លឿនជំរុញអ្វីដែលគេហៅថា"យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"   ជប៉ុននិងកូរ៉េខាងត្បូងបានរួមជាមួយអាមេរិកចាត់វិធានការដាក់កំហិតលើការចូលដែនដែលសំដៅទៅលើអ្នកទេសចរណ៍ចិន  ខ្លាចក្រែងតែមិនមែនជារឿងចៃដន្យទេ

      ការពិត  តើការមកដល់របស់ភ្ញៀវទេសចរណ៍ចិន  នឹងនាំមកនូវហានិភ័យធំប៉ុនណាដល់ប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម?  អ្នកសម្រេចគោលនយោបាយរបស់ពួកគេដឹងយ៉ាងច្បាស់។  យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន  បង្ហាញឱ្យឃើញថា គិតរហូតដល់ថ្ងៃទី១២ ខែមករា  ក្នុង១សប្តាហ៍ អត្រាវិជ្ជមានក្នុងការធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ចំពោះអ្នកទេសចរណ៍ចូលដែនដែលមកពីប្រទេសចិន គឺ៣ភាគរយ។  យោងតាមពត៌មានដែលទីភ្នាក់ងារសារព័ត៌មានYonhap ចេញផ្សាយឱ្យដឹងថា   ចាប់ពីថ្ងៃទី៥ខែមករាមក   អត្រាវិជ្ជមានក្នុងការធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ចំពោះអ្នកដំណើរមកពីចិនដែលចូលដែនកូរ៉េខាងត្បូងនិងស្នាក់នៅរយៈពេលខ្លី បានថយចុះជាបន្តបន្ទាប់ជាទូទៅ។ ប្រភេទវីរុសដែលរកឃើញក្នុងករណីជំងឺកូវីដ១៩ ដែលបានចូលដែនកូរ៉េខាងត្បូងពីប្រទេសចិន  គឺគ្មានវីរុសបម្លែងថ្មីXBB.1.5ដែលកំពុងរីករាលដាលនៅអាមេរិកនាពេលបច្ចុប្បន្ននោះទេ។

      អាចឃើញថា  ប្រសិនបើប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ពិតជាចង់បង្ការការរីករាលដាលនៃជំងឺកូវីដយ៉ាងតឹងរ៉ឹងដោយប្រកដប្រជា  នោះអ្វីដែលគួរឱ្យយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត  គឺវីរុសបំប្លែងXBB.1.5ដែលជារីរុសមាននិន្នាការរីករាលដាលលឿនជាងគេនៅអាមេរិក ។ នាពេលបច្ចុប្បន្ន  ប្រទេសជប៉ុននិងកូរ៉េខាងត្បូង សុទ្ធតែបានរកឃើញករណីឆ្លងវីរុសXBB.1.5ជាច្រើនករណី ។ ក្នុងស្ថានភាពបែបនេះ   ពួកគេបាន “បាញ់វង់”ខុស ពួកគេបានដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន  បើប្រការនេះមិនមែនជាការរើសអើងដែលមានលក្ខណៈសំដៅតើជាអ្វីដែរ?តើវាមានកត្តានយោបាយប៉ុន្មាននៅពីក្រោយរឿងនេះ?

     ប្រទេសចិន  ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេសជិតខាង។  បញ្ហាដាក់កំហិតលើការចូលដែនដែលបានកើតឡើងនៅពេលបច្ចុប្បន្ននេះ គួរឱ្យសោកស្តាយ   ប៉ុន្តែប្រទេសចិនមិនមែនជាអ្នកត្រូវទទួលខុសត្រូវទេ។  ប្រឈមមុខនឹងស្ថានភាពថ្មីនៃការរីករាលដាលជំងឺកូវីដ១៩  ប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម  គួរតែគោរពវិទ្យាសាស្ត្រ លុបចោលវិធានការដាក់កំហិតដែលរើសអើងដោយសំដៅលើប្រទេសចិនឱ្យបានឆាប់ៗ ព្រមនិងរៀបចំការធ្វើដំណើរទៅមករបស់បុគ្គលិកជាប្រក្រតីឡើងវិញ ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស