ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដានជើងក្នុងពេលចូលឆ្នាំថ្មីប្រពៃណីចិនរបស់លោក Xi Jinping
2023-01-19 17:44:19cri
Share with:

       បុណ្យចូលឆ្នាំថ្មីជាថ្ងៃបុណ្យទានដ៏សំខាន់បំផុតក្នុងមួយឆ្នាំរបស់ប្រជាជនចិន។ ជារៀងរាល់ឆ្នាំ មុនពេលចូលឆ្នាំចិន មនុស្សម្នានាំគ្នាត្រឡប់ទៅផ្ទះវិញ គ្រួសារទាំងមូលជួបជុំគ្នាយ៉ាងសប្បាយរីករាយ  ហូបម្ហូបសម្បូរបែបនៅយប់ដាច់ឆ្នាំ ជូនពរឆ្នាំថ្មីទៅវិញទៅមក  សង្ឃឹមឆ្នាំថ្មីខាងមុខកាន់តែល្អបវរ។

“ទោះតាមរយៈអេក្រង់ក្តី ខ្ញុំនៅតែចាប់អារម្មណ៍ពីបរិយាកាសចូលឆ្នាំនៅគ្រប់ទីកន្លែងទូទាំងប្រទេស ក៏ដូចជាអារម្មណ៍សុភមង្គលនិងសប្បាយរីករាយរបស់អ្នកទាំងអស់គ្នា  ចិត្តរបស់ខ្ញុំនៅជាមួយបងប្អូនជនរួមជាតិគ្រប់ជនជាតិទូទាំងប្រទេសជានិច្ច!”

នេះជាប្រសាសន៍ចេញពីចិត្តរបស់លោក Xi Jinping   ដែលបានលើកឡើងនៅថ្ងៃទី១៨ខែមករា មុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំថោះជិតចូលមកដល់  ។លោកបានជួបសំណះសំណាលនិងសួរសុខទុក្ខផ្ទាល់ជាមួយមហាជននិងកម្មាភិបាលមូលដ្ឋាននៅកន្លែងជាច្រើនតាមរយៈប្រព័ន្ធវីដេអូពីក្រុងប៉េកាំង។

 


គួរបញ្ជាក់ថា កាលណាជិតដល់ពេលចូលឆ្នាំថ្មីចិន លោក Xi Jinping  សុទ្ធតែចុះទៅតំបន់មូលដ្ឋានរបស់ប្រទេសចិន ដើម្បីសួរសុខទុក្ខប្រជាជន ស្វែងយល់ពីភាពលំបាករបស់ប្រជាជន និងផែនការឆ្នាំថ្មីរបស់អ្នកទាំងអស់គ្នា  ដើម្បីចែករំលែកភាពសប្បាយរីករាយក្នុងឆ្នាំថ្មីជាមួយគ្នា។  បន្ទាប់ពីលោកបានត្រូវជ្រើសតាំងជាប្រមុខរដ្ឋចិនចាប់ពីឆ្នាំ២០១២មក  ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន ដានជើងរបស់លោកធ្លាប់ទៅដល់ភូមិក្រីក្រខ្លាំងស្ថិតនៅតំបន់ភាគខាងលិច ខាងត្បូងនិងខាងជើងរបស់ចិន លោកធ្លាប់ទៅដល់បន្ទាយទ័ពនិងតំបន់ព្រៃឈើដែលមានសីតុណ្ហភាព៣០ក្រោមសូន្យអង្សាសេ ដែលគ្របដណ្តប់ដោយព្រឹលក្រាស់ៗ   លោកធ្លាប់ឡើងដល់ភ្នំខ្ពស់ជាង២៥០០ម៉ែត្រដើម្បីសួរសុខទុក្ខអ្នកភូមិជនជាតិភាគតិច  លោកធ្លាប់ចុះត្រួតពិនិត្យការងារតាមផ្សារប្រពៃណីនិងផ្សារទំនើប  ក៏ធ្លាប់ទៅមណ្ឌលសុខុមាលភាពសួរសុខទុក្ខក្មេងៗនៅទីនោះ ហើយលោកបានជូនទំនិញចូលឆ្នាំដល់ពលរដ្ឋមួយចំនួនឬក៏ធ្វើនំគាវទទួលឆ្នាំថ្មីចិនជាមួយពួកគេ។

 


 

“ថ្ងៃបុណ្យចូលឆ្នាំថ្មីដ៏សិរីមង្គល  ខ្ញុំនឹកនាខ្លាំងដល់ប្រជាជននិងកម្មាភិបាលនៅមូលដ្ឋាន”

        មុនឆ្នាំថ្មីចិនឆ្នាំ២០២៣  លោក Xi Jinping  បានសួរសុខទុក្ខមហាជនតាមប្រព័ន្ធវីដេអូជាលើកដំបូង។  វិធីនេះបាននាំឱ្យលោក Xi Jinping  មើលឃើញកន្លែងកាន់តែច្រើន ជួបនឹងប្រជាជនកាន់តែច្រើន លោកបានសម្តែងជូនពរយ៉ាងស្មោះថា៖  “ថ្ងៃបុណ្យចូលឆ្នាំថ្មីដ៏សិរីមង្គល  ខ្ញុំនឹកនាខ្លាំងដល់ប្រជាជននិងកម្មាភិបាលនៅមូលដ្ឋាន។”   តាមរយៈប្រព័ន្ធវីដេអូ  លោកបានសម្តែងការសួរសុខទុក្ខនិងសន្ទនាជាមួយបុគ្គលិកវេជ្ជសាស្ត្រដែលប្រចាំការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩   , មនុស្សចាស់នៅមណ្ឌលសុខុមាលភាពសង្គម   ,  បុគ្គលិករោងចក្រផ្គត់ផ្គង់ថាមពល  ,  បុគ្គលការងារនៅស្ថានីយរទេះភ្លើង  ,  អ្នកលក់កសិផលតាមផ្សារប្រពៃណី   កម្មាភិបាលនៅភូមិនិងកសិករ    ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស។

     ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះចំពេលដែលប្រទេសចិនទើបតែកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩  លោក Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩និងការងារសង្គ្រោះនិងព្យាបាលអ្នកឆ្លងជំងឺ។ ពេលសួរសុខទុក្ខបុគ្គលិកវេជ្ជសាស្ត្រ លោកបានថ្លែងថា តាំងពីផ្ទុះកូវីដ ១៩ មក ពិសេសរលកកូវីដលើកនេះមានភាពកាចសាហាវ បុគ្គលិកវេជ្ជសាស្ត្រទាំងឡាយបានប្រចាំការទាំងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការព្យាបាលអ្នកជំងឺប្រចាំថ្ងៃ បំពេញការងារយ៉ាងនឿយហត់និងលើសពីកម្លាំងកាយចិត្តក្នុងរយៈពេលយូរ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការធានាដល់សុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន លោកបានផ្តែផ្តាំទៀតថា បុគ្គលិកវេជ្ជសាស្រ្តត្រូវបង្កើនការយកចិត្តទុកដាក់និងការការពារខ្លួនឯង ដើម្បីធានាដល់សុខភាពរបស់ពួកគេ។

    មនុស្សចាស់ជាផ្នែកសំខាន់បំផុតនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។ ពេលសួរសុខទុក្ខមនុស្សចាស់ក្នុងមណ្ឌលសុខុមាលភាពសង្គមក្រុងFuzhou ខេត្ត Fujian លោកបានថ្លែងថា វិធានការការពារនិងថែទាំមនុស្សចាស់នៅមណ្ឌលសុខុមាលភាពត្រូវតឹងរ៉ឹងជាងកន្លែងផ្សេងទៀត ដើម្បីបង្ការកុំឱ្យកើតមានករណីឆ្លងជំងឺកូវីដ ១៩ជាចង្កោម លោកបានថ្លែងទៀតថា ក្នុងសង្គមមានមនុស្សជរាវ័យកាន់តែច្រើនឡើងៗ យើងត្រូវធ្វើឱ្យមនុស្សចាស់ឆ្លងវ័យជរាដ៏មានសុភមង្គល

 


 

 

 

"បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺធ្វើឱ្យអ្នកទាំងអស់គ្នាអាចឆ្លងឆ្នាំថ្មីយ៉ាងសប្បាយរីករាយ"។

ប្រជាជនចិនមានវិស្សមកាលពិសេសដើម្បីឆ្លងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនដែលត្រូវបានគេដាក់ឈ្មោះថា"វិស្សមកាលវែង" ។ លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ចំពោះកម្មាភិបាលនិងមហាជនដែលនៅតែប្រកាន់ខ្ជាបធ្វើការក្នុងអំឡុងពេលថ្ងៃបុណ្យ ។ នៅក្នុងការជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូ លោក Xi Jinping បានសួរបុគ្គលិកនៃក្រុមហ៊ុនអណ្តូងប្រេង Tarim នៅភូមិភាគស្វយ័តXinjiang ថា "តើអ្នកទាំងអស់គ្នាអាចប្តូរវេនគ្នាឈប់សម្រាកក្នុងអំឡុងពេលចូលឆ្នាំទេ បានត្រៀមទំនិញចូលឆ្នាំថ្មីឬនៅ ?"

ការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំចិនគឺជា"ទេសភាពពិសេស"នៅក្នុងប្រទេសចិននៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ។ ខេត្ត Henan ស្ថិតនៅភាគកណ្តាលរបស់ប្រទេសចិននិងជាមជ្ឈមណ្ឌលគមនាគមន៍របស់ប្រទេសចិន ។ ក្នុងអំឡុងពេលជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូជាមួយបុគ្គលិកស្ថានីយរថភ្លើងនិងអ្នកដំណើរនៅក្នុងក្រុង Zhengzhou ទីរួមខេត្ត Henan លោក Xi Jinping បានសួរពួកគេថា តើអ្នកទាំងអស់គ្នាឆ្លងឆ្នាំថ្មីទៅផ្ទះឬធ្វើដំណើរកម្សាន្តនៅតំបន់ក្រៅ ហើយបានដាស់តឿនឱ្យពួកគេយកចិត្តទុកដាក់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ ។



គ្រប់ទីកន្លែងនៃប្រទេសចិនមានទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខុសៗគ្នា ។ ទោះបីជាទំនៀមទម្លាប់ខុសគ្នាក៏ដោយ ប៉ុន្តែការឆ្លងឆ្នាំថ្មីដោយសប្បាយរីករាយគឺជាបំណងប្រាថ្នានិងការរំពឹងរួមរបស់ប្រជាជន ។ ពេលលោក Xi Jinping អញ្ជើញចុះត្រួតពិនិត្យការងារនិងសួរសុខទុក្ខនៅតាមមូលដ្ឋាន លោកក៏បានចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយប្រជាជនតាមទំនៀមទម្លាប់ក្នុងតំបន់ ។

នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០១៤ នៅក្រុង Xilinhot ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងនៅភាគខាងជើងប្រទេសចិន លោក Xi Jinping បានចូលរួមពិធី Naadam ដែលជាព្រឹត្តិការណ៍ប្រពៃណីរបស់ជនជាតិម៉ុងហ្គោលី ។ នៅក្នុងពិធី "បួងសួងបសុសត្វទាំងប្រាំ" តាមទំនៀមទម្លាប់ជនជាតិម៉ុងហ្គោលី លោក Xi Jinping បានយកម្រាមដៃនាងទៅផ្តិតក្នុងទឹកដោះគោស្រស់ក្នុងចានប្រាក់ ហើយរលាស់បីដង ដើម្បីជូនពរឱ្យបានផលសត្វចិញ្ចឹមច្រើន ប្រជាជនជួបតែសេចក្តីសុខ សេចក្តីចម្រើននិងសុភមង្គលនៅឆ្នាំខាងមុខនេះ។

 

នៅឆ្នាំ ២០១៥ លោក Xi Jinping បានចុះសួរសុខទុក្ខពលរដ្ឋនៅភូមិ Liangjiahe ខេត្ត Shaanxi ភាគពាយព្យរបស់ប្រទេសចិន ។ កន្លែងនោះជាកន្លែងដែលលោកធ្លាប់ធ្វើការនិងរស់នៅរយៈពេល ៧ ឆ្នាំកាលពីនៅក្មេង លោកមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយអ្នកភូមិ ។ លោក Xi Jinping ធ្លាប់បានជួយម្ចាស់ផ្ទះព្យាបាលជំងឺជើងនៅពេលនោះ ។ ពេលជួបគ្នានៅពេលនោះ លោក Xi Jinping បានសួរគាត់ថា តើជើងសិប្បនិម្មិតនេះប្រើបានល្អឬទេ ជីវភាពរស់នៅមានលក្ខណៈបែបណា លោកប្រាប់គាត់ឲ្យថែទាំសុខភាព ។ លោក Xi Jinping បានថ្លែងថា "ខ្ញុំនឹងមិនភ្លេចពុកម៉ែបងប្អូនជនរួមជាតិរបស់ខ្ញុំឡើយ"។


 

 “កន្ត្រកបន្លែ” “បាវអង្ករ”និង “ចានផ្លែឈើ”ពាក់ព័ន្ធដល់ជីវភាពគ្រួសាររាប់ពាន់រាប់ម៉ឺន

ប្រជាជនចាត់ទុកការហូបចុកជារឿងសំខាន់បំផុត។ការផ្គត់ផ្គង់សម្ភារៈនៅថ្ងៃបុណ្យពាក់ព័ន្ធដល់ជីវភាពគ្រួសាររាប់ពាន់រាប់ម៉ឺន និងជារឿងដែលមេដឹកនាំកំពូលនៃប្រទេសមួយយកចិត្តទុកដាក់បំផុត។នៅក្នុងការជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូក្នុងឆ្នាំ២០២៣ លោកXiJ inpingបានសំណេះសំណាលជាមួយអ្នកលក់និងអ្នកប្រើប្រាស់នៅផ្សារលក់ដុំ
កសិផល
Xinfadiក្រុងប៉េកាំង។នេះជា“កន្ត្រកបន្លែ”និង“ចានផ្លែឈើ”ដ៏សំខាន់ក្នុងទីក្រុងប៉េកាំង។លោកXiJinpingបានសួរថា ផ្សារលក់ដំណើរការយ៉ាងម៉េចដែរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ស្ថានភាពលក់ដូររបស់ឈ្មួញនៅឆ្នាំ២០២៣យ៉ាងម៉េចដែរ តម្លៃលក់ដុំនៃទំនិញនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងម៉េចដែរ។ល។លោកបានផ្តែផ្តាំថា ត្រូវធ្វើឱ្យប្រជាពលរដ្ឋនៅរដ្ឋនាធីបរិភោគបានស្រួល បរិភោគដោយទុកចិត្ត។លោកបានថ្លែងថា  “កន្ត្រកបន្លែ” “បាវអង្ករ”និង “ចានផ្លែឈើ”ពាក់ព័ន្ធដល់ជីវភាពគ្រួសាររាប់ពាន់ និងជាជីវភាពរស់នៅមូលដ្ឋានបំផុតរបស់ប្រជាជន។


ការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជននិងការទិញតើទំនិញនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាទម្លាប់របស់លោកXi Jinping។ពេលចុះសួរសុខទុក្ខនៅតំបន់មូលដ្ឋាន លោកធ្លាប់ទៅផ្សារលក់សាច់ស្រស់និងផ្សារលក់ទំនិញថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដើម្បីចុះត្រួតពិនិត្យការផ្គត់ផ្គង់នៅទីផ្សារ ការលក់ដូរទំនិញ និងតម្លៃទំនិញមុនថ្ងៃបុណ្យ ហើយសួរថា តើអ្នកទាំងអស់គ្នាបានត្រៀមទំនិញចូលឆ្នាំថ្មីបានគ្រប់គ្រាន់ឬនៅ។លោកXi Jinpingក៏ជូនទំនិញចូលឆ្នាំថ្មីដល់គ្រួសារក្រីក្រ ជូនកាបូបឱ្យកុមារ ជូនពរគ្រួសារនីមួយៗរីករាយក្នុងឆ្នាំថ្មី។


“សង្ឃឹមថាជីវភាពរបស់អ្នកទាំងអស់គ្នាកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃទៅ”

 

       ពេលសួរសុខទុក្ខប្រជាជនតាមប្រព័ន្ធវីដេអូមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣លោកXiJinpingប្រធានរដ្ឋចិនបានសំណេះសំណាលជាមួយអ្នកភូមិShiyiមណ្ឌលBeijchuanជនជាតិQiangក្រុងMianyangខេត្តSichuanប្រទេសចិន។លោកបានសួរសំណួរអំពីចំណូលរបស់អ្នកភូមិក្នុងឆ្នាំនេះនិងចំនួនទេសចរដែលទៅធ្វើទេសចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ។ភូមិShiyiនេះជាភូមិកសាងឡើងវិញបន្ទាប់ពីការរញ្ជួយដីក្រុងWenchuanឆ្នាំ២០០៨ដែលមានទឹកទន្លេថ្លាឆ្វង់និងភ្នំបៃតងដែលតែងតែមានពពកឡោមព័ទ្ធហេតុដូច្នេះបានត្រូវដាក់រហស្សនាមថា«ភូមិនៅលើពពក»។កសិផលពិសេសដូចជាថ្លែឈើនិងតែជាដើមលក់បានតម្លៃល្អហើយទេសចរមកដើរកម្សាន្តក្នុងភូមិក៏ច្រើនកុះករដែរ។លោកXiJinpingបានមានប្រសាសន៍ថា«សង្ឃឹមអ្នកទាំងអស់បន្តខិតខំតស៊ូដើម្បីធ្វើឲ្យជីវភាពកាន់តែល្អប្រសើរឡើង»


       ពេលចុះសួរសុខទុក្ខប្រជាជននៅមូលដ្ឋានលោកXiJinpingនឹងដើរចូលផ្ទះអ្នកក្រុងនិងអ្នកភូមិពិនិត្យមើលដោយមួយៗហើយអង្គុយចុះសួរនាំយ៉ាងម៉ត់ចត់អំពីជីវភាពរបស់ប្រជាជនឧទាហណ៍ថាទឹកដែលអ្នកភូមិទទួលទាននោះមកពីណាទូរទស្សន៍នោះទិញពីពេលណាដែលអាចមើលបានប៉ុន្មានប៉ុស្តិ៍បានដាំដំណាំអ្វីចិញ្ចឹមសត្វអ្វីមានជួបបញ្ហាលំបាកអ្វីក្នុងការរស់នៅការដែលទៅពេទ្យមានភាពងាយស្រួលទេហើយមានផែនការអ្វីក្នុងពេលចូលឆ្នាំថ្មីជាដើម។លោកXiJinpingក៏បានរួមជាមួយអ្នកភូមិគិតអំពីចំណាយនិងចំណូលប្រចាំឆ្នាំគិតពីប្រាក់សេសសល់ប៉ុន្មានក្នុងដៃដល់ចុងឆ្នាំ។លោកយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារក្រីក្រលោកមានប្រសាសន៍ថា«បក្សនិងរដ្ឋាភិបាលពិតជានឹងធ្វើឲ្យអ្នកភូមិទាំងអស់មានជីវភាពកាន់តែល្អ»«គោលដៅរបស់បក្សកុម្មុយនីស្តចិនគឺធ្វើយ៉ាងណាដើម្បីធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង»

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស