ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ក្នុងឆ្នាំថ្មី សេដ្ឋកិច្ចចិនមុខជាំនឹងរួមចំណែកកាន់តែច្រើនដល់សេដ្ឋកិច្ចសកលជាក់ជាពុំខាន
2023-01-19 11:20:26cri
Share with:

      ទិន្នន័យអំពីសភាពការណ៍នៃការដំណើរការសេដ្ឋកិច្ចជាតិចិនប្រចាំឆ្នាំ២០២២ត្រូវបានប្រកាសនាពេលកន្លងទៅថ្មីៗនេះ។ មានសារព័ត៌មានបរទេសបានវាយតម្លៃថា ស្របពេលដែលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនត្រូវបានកែសម្រួល កំណើនសេដ្ឋកិច្ចឆ្នាំនេះនឹងត្រូវពន្លឿនយ៉ាងលេចធ្លោ។

     ថ្ងៃទី ១៨ ខែមករា លោក Wang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ឆ្នាំ២០២២  ប្រទេសចិនបានគ្រោងផែនការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩  និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយមានប្រសិទ្ធភាព  បានលំនឹងម៉ាក្រូសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ចទូទៅនិងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ នេះបានបង្ហាញដោយពេញលេញថាសេដ្ឋកិច្ចចិនមានភាពធន់ខ្លាំង មានសក្តានុពលខ្លាំង និងមានភាពរស់រវើកខ្លាំង។ជឿជាក់ថាស្របពេលដែលការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ប្រទេសចិនបានឈានចូលដំណាក់កាលថ្មី សេដ្ឋកិច្ចចិនក្នុងឆ្នាំថ្មីមុខជានឹងសម្រេចបាននូវការអភិវឌ្ឍកាន់តែធំដើម្បីរួមចំណែកកាន់តែច្រើនចំពោះសេដ្ឋកិច្ចពិពភលោកជាក់ជាពុំខាន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស