ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានរដ្ឋវៀតណាមលោកង្វៀន​សួនហ៊្វុកសុំលាលែងពីតំណែង
2023-01-18 11:00:14cri
Share with:

តាមព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមដែលចុះផ្សាយនៅថ្ងៃទី១៧ខែ

មករាឆ្នាំ២០២៣បានឲ្យដឹងថាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមអាណត្តិទី១៣បានបើកកិច្ចប្រជុំនាថ្ងៃដដែលដោយយល់ព្រមឲ្យលោកង្វៀនសួនហ៊្វុកលាលែងពីតំណែងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការ

មជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងប្រធានរដ្ឋវៀតណាម។

តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថាក្នុងអំឡុងពេល

កាន់មុខតំណែងជានាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនសួនហ៊្វុកបានខិតខំ

ប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការដឹកនាំស្តារសេ្ឋកិច្ចនិងសង្គមកិច្ចនិងប្រយុទ្ធ

នឹងជំងឺកូវីដ១៩។ក៏ប៉ុន្តែដោយសារមានកម្មាភិបាលជាច្រើនរូបក្នុងនោះរួមទាំង

ឧបនាយករដ្ឋមន្ត្រីពីររូបនិងរដ្ឋមន្ត្រី៣រូបផងបានល្មើសនឹងការកំណត់ដែលបាន

បណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរបានជាលោកង្វៀនសួនហ៊្វុកយល់ថាខ្លួនគួរត្រូវទទួលខុសត្រូវចំពោះករណីនេះ។លោកង្វៀនសួនហ៊្វុកបានទទួល

ស្គាល់ថាត្រូវទទួលខុសត្រូវចំពោះបក្សនិងប្រជាជនហេតុដូច្នេះបានដាក់លិខិត

សុំលាលែងពីតំណែងទាំងអស់ជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត

វៀតណាមនិងសុំចូលនិវត្តន៍តែម្តង។

គួរបញ្ជាក់ថាលោកង្វៀនសួនហ៊្វុកបានកាន់មុខតំណែងជានាយករដ្ឋមន្ត្រី

ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១នៅខែមេសាឆ្នាំ២០២១លោកបានត្រូវរដ្ឋសភា

បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស