ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនពន្លឿនការអភិឌ្ឍភាពវៃឆ្លាតសិប្បនិមិត្ត
2023-01-18 17:34:43cri
Share with:

ឆ្នាំ ២០២២ ការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័សដែលបានកើនឡើង ១៨.% បើធៀបនឹងឆ្នាំ ២០២១ អត្រាកំណើនលឿនជាងការវិនិយោគនៅទូទាំងប្រទេសចំនួន ១៣.៨% ។ ឧស្សាហកម្មផលិតកម្មនិងសេវាកម្មដែលពាក់ព័ន្ធបានរក្សាកំណើនការវិនិយោគដោយល្បឿនលឿន។

ក្នុងនាមជាឧស្សាហកម្មដ៏សំខាន់ក្នុងចំណោមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍនៃឧស្សាហកម្មភាពវៃឆ្លាតសិប្បនិមិត្តបានរីកចម្រើនយ៉ាងខ្លាំង ហើយសមត្ថភាពច្នៃប្រឌិតបច្ចេកវិទ្យាលើវិស័យមួយចំនួនគឺស្ថិតនៅលំដាប់កំពូលនៅលើពិភពលោក។

ទំហំនៃឧស្សាហកម្មស្នូលនៃភាពវៃឆ្លាតសិប្បនិមិត្តរបស់ប្រទេសចិនលើសពី ៤០ម៉ឺនលានយាន់ដែលមានក្រុមហ៊ុនពាក់ព័ន្ធលើសពី ៣០០០ ក្រុមហ៊ុន ។ បច្ចេកវិទ្យាស្នូលដូចជាបន្ទះឈីបឆ្លាតវៃនិងក្របខណ្ឌប្រភពដើមកំពុងទទួលបានសមិទ្ធផលថ្មី ។

ក្រុមហ៊ុនបច្ចេកវិទ្យាចិនបានវិនិយោគយ៉ាងច្រើនក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍លើវិស័យភាពវៃឆ្លាតសិប្បនិមិត្ត ។ បច្ចេកទេសបើកបរដោយស្វ័យប្រវត្តិ ការស្កេនមុខ ការស្កេនរូបភាពនិងការសម្គាល់សំឡេងជាដើមសុទ្ធតែជាទិសដៅសិក្សាស្រាវជ្រាវដ៏សំខាន់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស