ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិមានសុទិដ្ឋិនិយមចំពោះអនាគតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិន
2023-01-18 11:07:39cri
Share with:

     ថ្ងៃទី១៧ ខែមករា ប្រទេសចិនបានប្រកាសពីទិន្នន័យសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២។ ទំហំសេដ្ឋកិច្ចចិនសរុបបានលើសពី ១៨ ទ្រីលានដុល្លារអាមេរិក ស្ថិតក្នុងលេខរៀងទីពីរលើពិភពលោក កើនឡើង ៣%បើប្រៀបធៀបនឹងឆ្នាំ ២០២១។ សហគមន៍អន្តរជាតិមានសុទិដ្ឋិនិយមចំពោះអនាគតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិន។

     លោកស្រីJulia Simpsonអគ្គនាយកនិងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ពិភពលោកបានថ្លែងថា ភ្ញៀវទេសចរចិននឹងបំពេញបន្ថែមកម្លាំងចលករដល់ការស្តារវិស័យទេសចរណ៍សកល។ លោក Borge Brende អគ្គនាយកនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា ការបើកទូលាយរបស់ចិននឹងមានអំណោយផលដល់ការជំរុញកំណើនសេដ្ឋកិច្ចសកល។

     ទន្ទឹមនឹងការដែលប្រទេសចិនប្រកាសពីការរៀបចំឡើងកវិញជាបណ្តើរៗឱ្យពលរដ្ឋចិនធ្វើដំណើរទៅធ្វើទេសចរណ៏មនៅប្រទេសដែលស្របតាមល័ក្ខខ័ណ្ឌ រដ្ឋាភិបាលនិងមជ្ឈដ្ឋានទសចរណ៍ជាច្រើនបាននិងកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស