ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Liu He បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាសេដ្ឋកិច្ចពិភពលោកនិងថ្លែងសុន្ទរកថា
2023-01-18 10:28:22cri
Share with:

       ថ្ងៃទី១៧ខែមករា  លោក Liu He ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាសេដ្ឋកិច្ចពិភពលោកនិងថ្លែងសុន្ទរកថា។

        លោក Liu He បានថ្លែងថា  អនុលោមតាមស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០  ពេលថ្មីៗនេះប្រទេសចិនបានបើកធ្វើកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិម ដែលបានកំណត់ផែនការការងារសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣។  យើងជឿជាក់ថា បន្ទាប់ពីបានខិតខំតស៊ូ សេដ្ឋកិច្ចចិននៅឆ្នាំនេះនឹងសម្រេចការអភិវឌ្ឍយ៉ាងល្អប្រសើរជាទូទៅ   ដែលអាចនឹងមានកំណើនដល់កម្រិតធម្មតាវិញ។ សភាពការណ៍ជាតិមូលដ្ឋាននៃប្រទេសចិនបានសម្រេចថា ចាំបាច់ត្រូវបើកទូលាយ ត្រូវលើកកម្ពស់គុណភាពនិងកម្រិតបើកទូលាយដោយឥតឈប់ឈរ   យើងប្រឆាំងនឹងឯកតោភាគីនិយម ការគាំពារនិយម និងជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដោយគ្រប់ជ្រុងជ្រោយ។

      សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកនេះធ្វើក្រោមប្រធានបទ  “បង្កើនកិច្ចសហប្រតិបត្តិការក្នុងពិភពលោកដែលបែកបាក់ ”។   លោក Liu He នឹងជួបសន្ទនានិងផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកដឹកនាំប្រទេសពាក់ព័ន្ធ   បញ្ញវន្តនិងសហគ្រិនរបស់ប្រទេសមួយចំនួនតាមការណាត់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស