ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងភ្នំធំបង្ហើរនូវចម្រៀងដ៏បរិសុទ្ធ
2023-01-18 16:19:22cri
Share with:

        

      ខែកុម្ភៈ ឆ្នាំ ២០២២ កុមារដែលមកពីភ្នំចំនួន ៤៤ នាក់បានបង្ហាញខ្លួននៅលើឆាកនៃពិធីសម្ពោធបើកនិងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង និងធ្វើឱ្យទូទាំងពិភពលោកភ្ញាក់ផ្អើលចំពោះសំនៀងដ៏សាមញ្ញរបស់ពួកគេ ។ អ្នកគ្រូ Deng Xiaolan ដែលក្មេងៗគោរពបានជួយពួកគេឱ្យឡើងលើឆាកអន្តរជាតិ។

ភូមិ Malan មានទីតាំងនៅភ្នំជ្រៅនៅខេត្ត Hebei នៅភាគខាងជើងរបស់ប្រទេសចិន អ្នកគ្រូ Deng Xiaolan បានចំណាយពេលកុមារភាពរបស់គាត់នៅភូមិ Malan ។  នៅឆ្នាំ ២០០៤ បន្ទាប់ពីចូលនិវត្តន៍ អ្នកគ្រូ Deng Xiaolan បានត្រឡប់ទៅភូមិ Malan វិញ ហើយបានរកឃើញថា ភូមិនេះខ្វះខាតគ្រឿងបរិក្ខារផ្នែកអប់រំ ហើយកុមារខ្លះមិនចេះច្រៀងចម្រៀងសូម្បីតែមួយបទ ។ ដូច្នេះ គាត់បានមករស់នៅភូមិ Malan ដើម្បីបង្រៀនមេរៀនតន្ត្រីដល់ក្មេងៗនៅទីនេះអស់រយៈពេល ១៨ ឆ្នាំ ។

នៅឆ្នាំ ២០២២ អ្នកគ្រូ Deng Xiaolan បាននាំកុមារភ្នំចំនួន ៤៤ នាក់ឡើងលើឆាកនៃពិធីសម្ពោធបើកនិងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង ។ ប៉ុន្តែត្រឹមតែមួយខែបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំងបានបញ្ចប់ អ្នកគ្រូ Deng Xiaolan ដែលមានអាយុ ៧៩ ឆ្នាំស្រាប់តែធ្លាក់ខ្លួនឈឺ ហើយបានលាចាកកូនៗជាទីស្រឡាញ់របស់គាត់ជារៀងរហូត ។

សព្វថ្ងៃនេះ សំនៀងបង្ហើរចេញភូមិ Malan នៅតែពិរោះដដែល ហើយគ្រាប់ពូជនៃក្តីសុបិនដែលបានសាបព្រោះដោយតន្រ្តីដល់កុមារបានលាស់ពន្លកឡើង ។

តាមដំណឹងបានឱ្យដឹងថា នៅថ្ងៃទី ២១ ខែមករានេះ កុមារនៅភូមិ Malan នឹងបង្ហាញមុខក្នុងកម្មវិធី "រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣" នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយនៅពេលនោះ ពួកគេនឹងបើកឆាកនៃកម្មវិធីរាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយសំនៀងគ្រលួចនិងស្រទន់ ហើយនឹងនាំមកនូវការជូនពរឆ្នាំថ្មីដ៏បរិសុទ្ធបំផុតដល់ទស្សនិកជនទាំងអស់ ៕ 

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស