ថ្ងៃទី ២១ ខែមករា គឺជាថ្ងៃដាច់ឆ្នាំតាមប្រតិទិនចន្ទគតិរបស់ចិន ។ នៅយប់ថ្ងៃដាច់ឆ្នាំ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងផ្សាយផ្ទាល់កម្មវិធី "រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣" ។ នៅថ្ងៃទី ១៦ ខែមករានេះ រូបភាពដ៏ស្វាហាប់នៃ រូបតុក្កតាម៉ាស្កូតផ្លូវការនៃកម្មវិធី "រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣" បានបង្ហាញមុខជាលើកដំបូង ។ រូបរាងដ៏រស់រវើកនិងគួរឱ្យស្រលាញ់របស់វា ភ្នែកធំៗមានពន្លឺបាននាំមកនូវភាពសប្បាយរីករាយ ។
"ទន្សាយ Yuanyuan"គឺជា IP លើកដំបូងដែលជារូបតុក្កតាម៉ាស្កូតផ្លូវការនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលបង្កើតឡើងតាមរយៈការវិភាគទិន្នន័យធំតាមអ៊ីនធឺណិត ដែលបានប្រមូលផ្តុំនូវចំណូលចិត្តនិងការរំពឹងទុករបស់អ្នកប្រើអ៊ីនធឺណិតរបស់ចិន ។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញពីសមិទ្ធផលសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រចិនផងដែរ ។ យកធ្មេញមុខទាំងបួននៃ"ទន្សាយ Yuanyuan"ជាឧទាហរណ៍ ការបំផុសគំនិតគឺបានយកពីលក្ខណៈធម្មតានៃហ្វូស៊ីលអេកូឡូស៊ី នៃ"ទន្សាយ Anhui model pika" ។ "ទន្សាយ Anhui model pika" គឺជាសត្វដែលមានរូបរាងដូចទន្សាយដំបូងបំផុតដែលត្រូវបានរកឃើញនៅលើពិភពលោកគិតមកទល់បច្ចុប្បន្ននេះ ។ របកគំហើញនិងការដាក់ឈ្មោះឱ្យ"ទន្សាយ Anhui model pika" បានប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងដ៏ខ្ជាប់ខ្ជួននៃក្រុមបុរាណវិទូចិនជំនាន់ចាស់ ៕