ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang ៖ អនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីមួយ ដើម្បីទទួលបានលទ្ធផលដំណាក់កាលដំបូងកាន់តែច្រើន
2023-01-17 11:07:47cri
Share with:

ថ្ងៃទី ១៥  ខែមករាតាមម៉ោងក្នុងតំបន់ លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិននិងលោក Ahmed Aboul-Gheit  អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានរួមគ្នាជួបជាមួយអ្នកកាសែតនៅទីក្រុងគែរប្រទេសអេហ្ស៊ីប ។លោកបានលើកឡើងថា កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីមួយបានប្រារព្ធធ្វើដោយជោគជ័យ  ដែលទទួលបានសមិទ្ធផលជាច្រើន។  កិច្ចប្រជុំកំពូលបានចេញផ្សាយឯកសារសមិទ្ធផលចំនួន៣ គឺ «សេចក្តីប្រកាសក្រុងរីយ៉ាដនៃកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីមួយ»  «ផែនការទូទៅស្តីពីកិច្ចសហប្រតិប្តតិការគ្រប់ជ្រុងជ្រោយរវាងចិននិងប្រទេសអារ៉ាប់ » និង«ឯកសារអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ប្រទេសអារ៉ាប់ដែលផ្តោតលើការធ្វើឱ្យស៊ីជម្រៅនូវសមិទ្ធភាពនិងការអភិវឌ្ឍ» ។  ភាគីទាំងពីរបានឯកភាពថានឹងខិតខំបង្កើតសហគមន៍រួមវាសនាឆ្ពោះទៅកាន់យុគសម័យថ្មីរវាងចិននិងប្រទេសអារ៉ាប់។ 

លោក Qin Gang បានគូសបញ្ជាក់ថា   នៅដំណាក់កាលបន្ទាប់  ភាគីចិននឹងបង្កើនការទាក់ទងនិងសម្របសម្រួលជាមួយភាគីអារ៉ាប់ ដើម្បីអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីមួយឱ្យល្អ ។ លោកបានលើកការស្នើ ៣ ចំណុច៖  ទីមួយ រួមគ្នាផ្សព្វផ្សាយស្មារតីមេត្រីភាពចិន-ប្រទេសអារ៉ាប់ពោលគឺ “គាំទ្រនិងជួយគ្នា ស្មើភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា បរិយាប័ន្ន”។ទីពីរគឺអនុវត្តស្មារតីនៃ«សេចក្តីប្រកាសក្រុងរីយ៉ាដ» ។ ទីបី រួមគ្នាបង្កើតសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >