ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិន៖ សហគ្រាសបរទេសមានការពេញចិត្តខ្លាំងបង្គួរចំពោះបរិយាកាសធុរកិច្ចរបស់ចិន
2023-01-17 16:54:12cri
Share with:

      នៅក្នុងសន្និសីទសារព័ត៌មាននៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិនដែលបើកធ្វើឡើងនៅថ្ងៃទី ១៧ ខែមករា គណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិនហៅកាត់ CCPITបានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពីបរិយាកាសអាជីវកម្មនៃវិនិយោគបរទេសរបស់ប្រទេសចិនប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ របាយការណ៍បង្ហាញឱ្យដឹងថា សហគ្រាសបរទេសមានការពេញចិត្តខ្លាំងបង្គួរចំពោះបរិយាកាសអាជីវកម្មរបស់ចិន។

លោក Yang Fan អ្នកនាំពាក្យនៃ CCPIT បានថ្លែងថា របាយការណ៍សិក្សាស្រាវជ្រាវអំពីបរិយាកាសអាជីវកម្មរបស់ចិនឆ្នាំ ២០២២ បង្ហាញឱ្យដឹងថា សហគ្រាសបរទេសដែលផ្តល់បទសម្ភាសន៍បានវាយតម្លៃចំពោះបរិយាកាសអាជីវកម្មរបស់ចិនជាមជ្យម ៤.៣៨ ពិន្ទុពិន្ទុពេញ៥ពិន្ទុ ហើយមានជាង ៩០% នៃសហគ្រាសដែលផ្តល់បទសម្ភាសន៍បានវាយតម្លៃពេញចិត្តបរិយាកាសចំពោះអាជីវកម្មរបស់ចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស