ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQinGangថ្លែងអំពីគោលនយោបាយមជ្ឈិមបូព៌ារបស់ប្រទេស
2023-01-17 15:02:12cri
Share with:

ថ្ងៃទី១៥ ខែមករា តាមម៉ោងក្នុងតំបន់ ពេលរួមជាមួយលោកSameh Shoukryរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបជួបជាមួយអ្នកសារព័ត៌មាននៅក្រុងគែរ លោកQingGangរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសនិងប្រជាជននៅមជ្ឈិមបូព៌ាបានបង្កើនសាមគ្គីគ្នានិងអភិវឌ្ឍខ្លួនឯងដោយឥតឈប់ឈរ ខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍនិងការស្តារឡើងវិញ ផ្តួចផ្តើមយ៉ាងសកម្មនូវការផ្លាស់ប្តូរអរិយធម៌ ខិតខំប្រឹងប្រែងគាំពារយុត្តិធម៌និងសច្ចភាព គឺជាកម្លាំងសំខាន់មួយក្នុងពហុប៉ូលនៃពិភពលោក។ម្យាងទៀត លក្ខណៈអស្ថិរភាពនិងភាពមិនប្រាកដប្រជាំនៃស្ថានការណ៍មជ្ឈិមបូព៌ានៅតែលេចធ្លោ បញ្ហាជាចំណុចក្តៅក្នុងតំបន់បានផុសឡើង ស្ថានការណ៍ក្នុងប្រទេសមួយចំនួនមានភាពរង្គោះរង្គើ ការជ្រៀតជ្រែកពីខាងក្រៅនៅតែជាកក្តាសំខាន់ដែលបំផ្លាញដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់និងជះឥទ្ធិពលដល់សន្តិភាពនិងភាពសុខសាន្តរយៈពេលយូរក្នុងតំបន់។

លោកQinGangបានថ្លែងថា ភាគីចិនផ្តួចផ្តើមឱ្យគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដី លើកទឹកចិត្តប្រទេសក្នុងតំបន់ឱ្យឆ្លងតាមការពិគ្រោះពិភាក្សាដើម្បីស្វែងរកដំណោះស្រាយបញ្ហាក្តៅដែលសមស្របទៅនឹងការពិតក្នុងតំបន់ គិតគូរពីផលប្រយោជន៍របស់ភាគីនានានិងភាគីនានាអាចទទួលយកបាន។ប្រទេសចិនសូមអំពាវនាវឱ្យផ្តល់ការគាំទ្រចំពោះការអភិវឌ្ឍនៃប្រទេសក្នុងតំបន់ យើងគួររួមគ្នាវាយប្រហារភេរវនិយម ដើម្បីបង្ការកុំឱ្យកម្លាំងជ្រុលនិយមនិងភេរវកម្មរីកសាយភាយ។ភាគីចិនសូមអំពាវនាវឱ្យប្រទេសក្រៅមជ្ឈិមបូព៌ាគោរពអធិបតេយ្យភាពរបស់ប្រទេសក្នុងមជ្ឈិមបូព៌ា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់ ត្រូវតែអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា មិនធ្វើសកម្មភាពអនុត្តរភាពនិយមនិងបង្កជម្លោះ ត្រូវគោរពវប្បធម៌និងប្រវត្តិសាស្ត្រនៃមជ្ឈិមបូព៌ា មិនបង្កើតរបាំងអរិយធម៌ ដើម្បីបញ្ចូលកម្លាំងវិជ្ជមានសម្រាប់សន្តិសុខនិងស្ថិរភាពក្នុងមជ្ឈិមបូព៌ា៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស