ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានសម្ពោធបើកនៅក្រុងដាវូសប្រទេសស្វ៊ីស
2023-01-17 11:08:27cri
Share with:

នៅវេលាម៉ោង១៨ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ពិធីបើកនៃ

កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រព្រឹត្តិទៅនៅក្រុងដាវូសប្រទេសស្វ៊ីស។ក្នុងនាមជាវេទិកាសេដ្ឋកិច្ចដ៏ល្បីបំផុតមួយនៅលើកពិភពលោកកិច្ចប្រ

ជុំឆ្នាំនេះបានធ្វើក្រោមប្រធានបទ«ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងពិភពលោកដែលមានភាពបែកបាក់»។វេទិកាសេដ្ឋកិច្ចលើកនេះនឹងផ្តោតសំខាន់ទៅលើបញ្ហា៥

ធំៗទីមួយគឺតើធ្វើយ៉ាងមេ៉ចដើម្បីដោះស្រាយវិបត្តិថាមពលនិងស្បៀងអាហារទីពីរគឺតើធ្វើយ៉ាងម៉េចដើម្បីឆ្លើយតបនឹងអតិផរណាខ្ពស់និងបំណុលខ្ពស់ទី៣គឺ

តើធ្វើយ៉ាងម៉េចដើម្បីដោះស្រាយសភាពការណ៍ដែលវិស័យឧស្សាហកម្មអភិវឌ្ឍមិនល្អទី៤គឺតើធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាដ៏ផុយស្រួយរបស់សង្គមនិងទី៥

គឺតើធ្វើយ៉ាងម៉េចដើម្បីឆ្លើយតបនឹងហានិភ័យនៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស