ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារលិខិតសួរសុខទុក្ខទៅកាន់លោកស្រី Bidhya Devi Bhandariប្រធានាធិបតីនេប៉ាល់អំពីឧប្បទ្ទវហេតុធ្លាក់យន្តហោះនៅនេប៉ាល់
2023-01-17 20:34:28cri
Share with:

ថ្ងៃទី១៦ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតសួរសុខទុក្ខទៅកាន់លោកស្រី Bidhya Devi Bhandari ប្រធានាធិបតីនេប៉ាល់អំពីឧប្បទ្ទវហេតុធ្លាក់យន្តហោះនៅនេប៉ាល់។

លោក Xi Jinping បានលើកឡើងថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលដំណឹងថាឧប្បទ្ទវហេតុធ្លាក់យន្តហោះបានកើតឡើងនៅនេប៉ាល់ ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន ចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិត និងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសាររបស់ជនរងគ្រោះ។

ថ្ងៃដដែល លោក Li Keqiang នាយករដ្ឋមន្ត្រីចិនក៏បានផ្ញើសារលិខិតសួរសុខទុក្ខទៅកាន់លោក Prachanda នាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស