ថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២៣ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី ៤ ដោយរលូនក្នុងបរិយាកាសសិរីមង្គលនិងសប្បាយរីករាយ។ សិល្បៈនិងបច្ចេកវិទ្យាបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ប្រពៃណីនិងភាពទំនើបគួបផ្សំគ្នា កម្មវិធីសិល្បៈជាច្រើនបានបង្ហាញមុខជាលើកដំបូងដែលបង្ហាញពីនវានុវត្តន៍ពិសេស។ តារាចម្រៀងនិងតារាសម្តែងល្បីៗជាច្រើនក៏បានចូលរួមសម្តែងក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាលើកដំបូងដែលបានបំពេញបន្ថែមភាពច្នៃប្រឌិតថ្មីនិងភាពរស់រវើកដល់កម្មវិធីរាត្រីសមោសរនេះ។
ស្របពេលដែលការហាត់សមលើកទី ៤ បានបញ្ចប់ដោយរលូន កម្មវិធីសម្តែងគ្រប់ប្រភេទមានភាពរឹតតែចាស់ទុំ ចំណុចគួរឱ្យកត់សម្គាល់បានលេចចេញជាបន្តបន្ទាប់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមការងាររៀបចំកម្មវិធីសម្តែងនឹងខិតខំពេញទំហឹងដើម្បីធានានូវភាពល្អឥតខ្ចោះនៃកម្មវិធីនីមួយៗ ដើម្បីផ្តល់នូវចំណីចក្ខុភ្នែកប្បធម៌និងបច្ចេកវិទ្យាប្រកបដោយក្តីសប្បាយរីករាយ ជំនឿចិត្ត និងការខិតខំតស៊ូជូនដល់ទស្សនកជនទូទាំ