ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះអ្នករងគ្រោះស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅនេប៉ាល់
2023-01-17 10:59:52cri
Share with:

           ថ្ងៃទី១៦ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីសន្និសីទកាសែតប្រចាំថ្ងៃ។មានអ្នកកាសែតបានសួរថា តាមការផ្សាយដំណឹង កាលពីថ្ងៃទី១៥ខែមករាតាមម៉ោងក្នុងតំបន់ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលចេញដំណើរពីក្រុង Kathmandu ទៅក្រុង Pokhara ប្រទេសនេប៉ាល់បានធ្លាក់មុនពេលចុះចត  ក្នុងយន្តហោះមានអ្នកដំណើរចំនួន ៦៨ នាក់និងបុគ្គលបម្រើការលើយន្តហោះចំនួន៤នាក់។ គិតត្រឹមពេលនេះមិនទាន់មានការបញ្ជាក់ថាមានអ្នកនៅរស់មានជីវិតនោះទេ។ តើភាគីចិនមានផែនការសម្តែងការសួរសុខទុក្ខចំពោះភាគីនេប៉ាល់ទេ?

      លោក Wang Wenbin បានថ្លែងថា  នេះជារឿងអកុសលដ៏គួរឱ្យឈឺចាប់។ ចិនជាប្រទេសជិតខាងប្រពៃណីនិងជាមិត្តស្មោះរបស់នេប៉ាល់ យើងមានអារម្មណ៍ឈឺចាប់ដូចប្រជាជននេប៉ាល់ដែរ ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះអ្នករងគ្រោះស្លាប់បាត់បង់ជីវិត និងសួរសុខទុក្ខយ៉ាងស្មោះចំពោះសាច់ញាតិអ្នករងគ្រោះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស