ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហគមន៍អន្តរជាតិ “បោះឆ្នោតផ្តល់សេចកី្តទុកចិត្ត”ចំពោះវ៉ាក់សាំងចិន
2023-01-17 12:04:58cri
Share with:

      “ពួកគេបានផ្សព្វផ្សាយព័ត៌មានខុសជាច្រើនអំពីវ៉ាក់សាំងចិន ។” នាពេលថ្មីៗកន្លងទៅនេះ ស្ថានីវិទ្យុសាធារណៈរបស់អាមេរិកNPRបានចុះផ្សាយអត្ថបទ ដែលបានដកស្រង់ទស្សនៈរបស់លោក Chen Xi សាស្ត្រាចារ្យរងនៃវិទ្យាស្ថានសុខាភិបាលសាធារណៈរបស់សកលវិទ្យាល័យ Yale ហើយបានលើកឡើងថា ប្រព័ន្ធសារព័ត៌មានអាមេរិកត្រូវទទួលខុសត្រូវចំពោះការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ។

      គោលនយោបាយរបស់ចិនក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩កំពុងធ្វើការកែសម្រួល ពិភពលោកទាំងមូលសុទ្ធតែសម្តែងការស្វាគមន៍ចំពោះការនេះ ។ ប៉ុន្តែ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានអាមេរិកមួយចំនួនបែរជាឆ្លៀតឱកាសនេះ ធ្វើការវាយប្រហារនិងមួលបង្កាច់ចំពោះវ៉ាក់សាំងចិនជាថ្មីឡើងវិញ ប៉ុនប៉ងបដិសោធកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការទប់ទល់នឹងជំងឺឆ្លង ។

      វ៉ាក់សាំងចិនល្អឬមិនល្អ ត្រូវវាយតម្លៃប្រកបដោយវិទ្យាសាស្ត្រ ។ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងការពិតជាក់ស្តែងសុទ្ធតែបញ្ជាក់ថា វ៉ាក់សាងចិនសមស្របនឹងស្តង់ដាររបស់អង្គការសុខភាពពិភពលោកស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពោលគឺអាចបង្ការឆ្លងជំងឺ បង្ការករណីឈឹធ្ងន់និងករណីស្លាប់ ។

      សាស្ត្រាចារ្យ Ben Cowiing  អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សកលវិទ្យាល័យហុងកុងនិងក្រុមការងាររបស់លោកបានធ្វើវិភាគចំពោះករណីជំងឺឆ្លងកូវីដ១៩ចំនួនប្រហែលពីរម៉ឺនករណីនៅដើមឆ្នាំ២០២២ ហើយបានរកឃើញថា វ៉ាក់សាំងចិនប្រភេទសម្លាប់មេរោគអាចផ្តល់ការការពារខាងការបង្ការករណីឈឹធ្ងន់ដល់មនុស្សពេញវ័យមានអាយុមិនដល់៦០ឆ្នាំ មានប្រសិទ្ធភាពដូចគ្នានឹងវ៉ាក់សាំងក្រុមហ៊ុនPfizer និងវ៉ាក់សាំងmRNAដែលផលិតដោយក្រុមហ៊ុនModerna ។ សមិទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមការងារនេះបានចុះផ្សាយនៅទស្សនាវដី្ត The Lancet Infectious Diseases ខែតុលាឆ្នាំ២០២២ ។ ការសិក្សាស្រាវជ្រាវនេះបានរកឃើញទៀតថា មនុស្សចាស់មានអាយុលើសពី៦០ឆ្នាំ បន្ទាប់ពីចាក់វ៉ាក់សាំងចិនប្រភេទសម្លាប់មេរោគពីរដូស អត្រាការពារនិងបង្ការករណីឈឺធ្ងន់និងករណីស្លាប់ គឺ ៦៩,៩ភាគរយ បន្ទាប់ពីចាក់វ៉ាក់សាំងបីដូស អត្រាការពារនិងបង្ការករណីឈឺធ្ងន់និងករណីស្លាប់អាចឡើងដល់ ៩៧,៩ភាគរយ ។

      បច្ចុប្បន្ននេះ  នៅប្រទេសចិន អត្រាចាក់វ៉ាក់សាំងទាំងស្រុងបានឡើងដល់៩២,៩ភាគរយ អត្រាចាក់វ៉ាក់សាំងរបស់អ្នកចាស់ៗមានអាយុលើសពី៦០ឆ្នាំបានលើសពី៩០ភាគរយ ។ ប្រទេសចិនក៏បានចូលរួមផែនការអនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩ ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវី១៩ចំនួនលើសពី២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១២០ ។ បច្ចុប្បន្ននេះ នៅលើផ្ទៃអន្តរជាតិ ប្រទេសដែលបានប្រើប្រាស់វ៉ាក់សាំងចិនដោយទ្រង់ទ្រាយធំមិនដែលរកឃើញបញ្ហាសុវត្ថិភាពរបស់វ៉ាក់សាំងនោះទេ ។  

      ចាប់ពីអង្គការសុខភាពពិភពលោកបានដាក់បញ្ចូលវ៉ាក់សាំងចិនចំនួន៣ប្រភេទក្នុងបញ្ជីឈ្មោះអាចប្រើប្រាស់ជាបន្ទាន់មក មានប្រទេសលើសពី១០០ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចិន អ្នកដឹកនាំរបស់ប្រទេសជាង៣០ ដូចជាតួកគី អេមីរ៉ាតអារ៉ាប់រួមនិងស៊ីលីជាដើមបាននាំមុខចាក់វ៉ាក់សាំងចិន ហើយក៏មានប្រទេសជាច្រើនបានចាត់ទុកវ៉ាក់សាំងចិនជាវ៉ាក់សាំងតែមួយគត់ដែលអនុញ្ញាតឱ្យកុមារប្រើប្រាស់ផងដែរ ដូច្នេះ សហគមន៍អន្តរជាតិបាន“បោះឆ្នោតផ្តល់សេចកី្តទុកចិត្ត”ចំពោះវ៉ាក់សាំងចិន ទោះបីពាក្យចចាមអារ៉ាមណាក៏ដោយ ក៏មិនអាចមួលបង្កាច់បានទេ ។

      វ៉ាក់សាំងជាអាវុធសម្រាប់ធ្វើប្រយុទ្ធជាមួយមេរោគ មិនមែនជាឧបករណ៍នយោបាយរបស់ជនជាតិអាមេរិកមួយចំនួននោះទេ ។ ជនជាតិអាមេរិកមួយចំនួនផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដែលល្មើសនឹងវិទ្យាសាស្ត្រនិងផ្ទុយនឹងការពិតជាក់ស្តែងម្តងហើយម្តងទៀង បើយកពេលមកគិតពិចារណាលើបញ្ហារបស់ខ្លួនក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងវាប្រសើរជាង ក្នុងន័យធ្វើការងារពិតជាក់ស្តែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដើម្បីប្រជាជនក្នុងស្រុកនិងពិភពលោកទាំងមូល ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស