ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តើលោក Xi Jinping បានទិញទំនិញអ្វីខ្លះសម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
2023-01-16 15:47:10cri
Share with:


បុណ្យចូលឆ្នាំថ្មីប្រពៃពីចិនគឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសចិន ប្រជាជនចិនទិញទំនិញសម្រាប់អបអរចូលឆ្នាំថ្មីគឺមានសារៈសំខាន់ខ្លាំងណាស់។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី មិនថាទៅដល់ទីណាក្តី លោកXi Jinpingតែងតែសួរប្រជា

ជនថា សុខសប្បាយជាទេ មានបានទិញអីវ៉ាន់សម្រាប់ឆ្នាំថ្មីដែរឬទេ។ ហើយលោក បានមើលយ៉ាងម៉ត់ចត់ទាំងខាងក្នុងនិងខាងក្រៅផ្ទះ ទាំងខាងមុខនិងខាងក្រោយ ហើយបានសួរនាំច្បាស់លាស់។ លោកបាននិយាយថា៖ «ប្រជាជនត្រៀមរបស់របរសម្រាប់ឆ្នាំថ្មីបាយ៉ាងល្អ មានបរិយាកាសចូលឆ្នាំ ទើបខ្ញុំទុកចិត្ត»។

លោក Xi Jinpingខ្លួនឯងក៏ទិញទំនិញពិសេសៗសម្រាប់ឆ្នាំថ្មីផងដែរ ដូចជានំបំពង នំផ្អែម សាច់គោភីងយ៉ាវ ទឹកខ្មេះសម្រាប់ហូបគាវជាដើម

ថ្ងៃទី២៤ខែមករា ឆ្នាំ ២០១៧លោក Xi Jinping ដើរចូលទៅភូមិតូចមួយក្នុងខេត្តHebei ទាំងអាកាសធាតុត្រជាក់ខ្លាំងហើយធ្លាក់ព្រិលពេលលោកទៅដល់ផ្ទះមួយ លោកបានពិនិត្យមើលថាតើមានអាហារគ្រប់គ្រាន់នៅក្នុងផ្ទះហើយឬនៅ តើក្នុងផ្ទះមានកម្តៅគ្រប់គ្រាន់ដែរឬទេ។ ដោយឃើញអាហារសម្រាប់ចូលឆ្នាំថ្មីដាក់ពេញក្នុងផ្ទះអ្នកភូមិ លោក Xi Jinping បានសួរទាំងញញឹមថា៖ "នំនេះហៅថានំញញឹមមែនទេ? អាចចែករំលែកបន្ដិចានទេ? លោកយកមួយដុំមកភ្លក់ ហើយសរសើរថាមានរសជាតិឆ្ងាញ់ ហើយនិយាយអំពីរឿង

ទិញទំនិញចូលឆ្នាំថ្មីរបស់ខ្លួនថា “សព្វថ្ងៃខ្ញុំតែងតែទិញនំបំពងនិងនំផ្អែមសម្រាប់ថ្ងៃបុណ្យ”។

ពេលខ្លះ លោក Xi Jinping ចេញលុយខ្លួនទិញទំនិញសម្រាប់ចូលឆ្នាំថ្មី ហើយ គាំទ្រចំពោះផលិតផលពិសេសក្នុងស្រុក។

នៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នៅទីក្រុងបុរាណ Pingyao នៃខេត្ត Shanxiប្រទេសចិន លោក Xi Jinping បានទិញផលិតផលពិសេសសម្រាប់ឆ្នាំថ្មីដូចជា

សាច់គោ Pingyao និងទឹកខ្មេះសម្រាប់ហូបគាវ។ កាលពីឆ្នាំមុន ជិតដល់បុណ្យចូលឆ្នាំ

ថ្មីចិននៅក្នុងភូមិ Zhanqi ក្រុង Chengdu ខេត្ត Sichuan អ្នកភូមិបានយកស្បែកជើង

ក្រណាត់ធ្វើដោយដៃមួយគូមកជូនលោក។ លោក Xi Jinping ញញឹម ហើយនិយាយថា "ខ្ញុំចេញលុយទិញមួយគូ!"

តាមរយៈរឿងរ៉ាវតូចទាំងនេះ ប្រជាជនមានអារម្មណ៍ថាលោកមានចិត្តសប្បុរសរួសរាយរាក់ទាក់ និងសាមញ្ញមិនវាយឬកទេ

អ្នកបកប្រែ:张艳萍
ប្លុកពិសេស