នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែមករាតាមម៉ោងក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines នៃប្រទេសនេប៉ាល់បានចេញផ្សាយសេចក្តីជូប្រកាសលើកទី៥អំពីឧបត្តិហេតុធ្លាក់យន្តហោះនៅថ្ងៃដដែល ដោយបានកែសម្រួលចំនួនអ្នករងគ្រោះស្លាប់បាត់បង់ជីវិត ដោយបានលើកឡើងថា ក្នុងឧប្បត្តិហេតុនៃជើងយន្តហោះលេខ 9N-ANC នៃក្រុមហ៊ុននេះបានរកឃើញសាកសពអ្នករងគ្រោះស្លាប់ចំនួន ៦៨ នាក់។ សេចក្តីប្រកាសមុននេះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតបានឡើងដល់ ៦៩ នាក់។
យប់ថ្ងៃទី ១៥ ខែមករា តាមម៉ោងក្នុងតំបន់ គេហទំព័រស្ថានទូតចិនប្រចាំនៅនេប៉ាល់បានបង្ហោះព័ត៌មានថាឆ្លងតាមការពិនិត្យបញ្ជាក់លើយន្តហោះដែលបានធ្លាក់ក្នុងតំបន់ Pokhara ប្រទេសនេប៉ាល់គ្មានពលរដ្ឋចិនទេ៕