ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang បានជួបសន្ទនាជាមួយលោក Ahmed Aboul-Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់
2023-01-16 14:51:00cri
Share with:

ថ្ងៃទី ១៥ខែមករាតាមម៉ោងក្នុងតំបន់ លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោក Ahmed Aboul-Gheit  អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។

     លោក Qin Gang បានថ្លែងថា កាលពីខែធ្នូឆ្នាំ២០២២ កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីមួយបានប្រារព្ធដោយជោគជ័យ  ដែលទទួលបានលទ្ធផលជាច្រើន។ ភាគីទាំងពីរបានឯកភាពថានឹងខិតខំបង្កើតសហគមន៍រួមវាសនាចិន-ប្រទេសអារ៉ាប់ដែលឆ្ពោះទៅកាន់យុគសម័យថ្មី ដែលបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងចិន-ប្រទេសអារ៉ាប់ក្នុងយុគសម័យថ្មី វាមានអត្ថន័យជានិមិត្តសញ្ញា។ ភាគីទាំងពីរគួរបង្កើនការកសាងយន្តការវេទិការសហប្រតិបត្តិការចិន-ប្រទេសអារ៉ាប់ ដើម្បីជំរុញការលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការ។

     ជាការឆ្លើយតប  លោក Ahmed Aboul-Gheit  បានថ្លែងថា ប្រទេសអារ៉ាប់និងប្រទេសចិនមានគំនិតឯកភាពគ្នាក្នុងវិស័យជាច្រើនដូចជាការបង្កើនការផ្លាស់ប្តូរផ្នែកវប្បធម៌និងអរិយធម៌ ការប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និងការគាំពារយុត្តិធម៌ជាដើម  សម្ព័ន្ធអារ៉ាប់សូមថ្លែងអំណរគុណដល់ភាគីចិនដែលបានគាំទ្រយុត្តិធម៌អន្តរជាតិអស់កាលជាយូរមក   ព្រមទាំងបានគាំទ្រការអភិវឌ្ឍនៃប្រទេសអារ៉ាប់និងសាមគ្គីភាពនៃសម្ព័ន្ធអារ៉ាប់ ក៏ដូចជាបានផ្តល់ជំនួយឧបត្ថមដ៏មានតម្លៃសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៃភាគីអារ៉ាប់ផងដែរ។ រំពឹងថានឹងអាចបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍដោយសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស