ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកបានក្លាយជាហានិភ័យដ៏ធំបំផុតក្នុងដំណើរការជាប្រក្រតីរបស់អង្គការពាណិជ្ជកម្មពិភពលោក
2023-01-16 08:56:26cri
Share with:

សំដៅចំពោះរឿងដែលសហរដ្ឋអាមេរិកបង្ខំឱ្យបិទស្លាកដែលមានសរសេរថា ផលិតដោយប្រទេសចិនលើផលិតផលតំបន់ហុងកុង កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២២ អង្គការពាណិជ្ជកម្មពិភពលោកបានកាត់ក្តីថា ទង្វើរបស់សហរដ្ឋអាមេរិកគឺល្មើសនឹងច្បាប់បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានច្រានចោលការតវ៉ារបស់អាមេរិកទៅវិញ ។ នេះគឺអង្គការពាណិជ្ជកម្មពិភពលោកបដិសេធលើកទីពីរក្នុងរយៈពេលមួយខែចំពោះគោលនយោបាយប្រកបដោយភាពរើសអើងដែលសហរដ្ឋអាមេរិកបានអនុវត្តទៅលើផលិតផលពាក់ព័ន្ធដោយយក សន្តិសុខជាតិធ្វើជាលេស ។

បិទស្លាកដែលមានសរសេរថា ផលិតដោយតំបន់ហុងកុងលើផលិតផលតំបន់ហុងកុងគឺកំណត់ដោយច្បាប់កំណត់ពហុភាគីនៃអង្គការពាណិជ្ជកម្មពិភពលោក ដែលត្រូវសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ។ នៅឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិកបានយកអ្វីដែលហៅថា ស្ថានការណ៍តំបន់ហុងកុងបង្កជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកធ្វើជាលេស ទាមទារដោយឯកតោភាគីឱ្យផលិតផលតំបន់ហុងកុងដែលនាំចេញទៅសហរដ្ឋអាមេរិកកែស្លាកសញ្ញាទីកន្លែងផលិតដើម គឺជាការបង្ហាញមួយទៀតនៃការអនុវត្តអនុត្តរភាពរបស់អាមេរិក ។

ចំពោះការកាត់ក្តីនៃអង្គការពាណិជ្ជកម្មពិភពលោក សហរដ្ឋអាមេរិកបានបង្ហាញនូវអាកប្បកិរិយាដ៏ព្រហើនម្តងទៀត ដែលមិនទទួលការកាត់ក្តីទាំងពីរលើកនេះ ហើយប្រកាសថា ក្រុមអ្នកជំនាញនៃអង្គការពាណិជ្ជកម្មពិភពលោក គ្មានសិទ្ធមកត្រួតពិនិត្យបញ្ហាសន្តិសុខជាតិនោះទេ រហូតដល់អះអាងថា ការកាត់ក្តីនេះបានបង្ហាញថែមមួយកម្រិតថា អង្គការពាណិជ្ជកម្មពិភពលោកគឺចាំបាច់ត្រូវ ធ្វើកំណែទម្រង់ពីឫសគល់ ។ លោកស្រី Katherine Tai តំណាងចរចាពាណិជ្ជកម្មរបស់អាមេរិកក៏បានបង្ហាញថា អង្គការពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្នុងសភាពដ៏គ្រោះថ្នាក់ ចេតនាគំរាមកំហែងរបស់អាមេរិកត្រូវបានលាតត្រដាងយ៉ាងច្បាស់ ។ អាចនិយាយបានថា សហរដ្ឋអាមេរិកបានក្លាយជាហានិភ័យដ៏ធំបំផុតក្នុងដំណើរការជាប្រក្រតីនៃអង្គការពាណិជ្ជកម្មពិភពលោក ។

តាមការពិត អង្គការពាណិជ្ជកម្មពិភពលោកនិងកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្មដែលជាអង្គការដើមនៃ WTO សុទ្ធតែណែនាំបង្កើតឡើងដោយសហរដ្ឋអាមេរិក ដូច្នេះ ដើមឡើយ ច្បាប់កំណត់គ្រប់ប្រភេទរបស់អង្គការនេះ ក៏មានអំណោយផលដល់សហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្មផងដែរ ។ ប៉ុន្តែ ប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចប្រទេសចិនទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើមូលដ្ឋានគោរពតាមក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះ នាំឱ្យជនជាតិអាមេរិកដែលមានចិត្តចង្អៀតគិតថា ប្រទេសចិនបានទាញយកផលប្រយោជន៍ជាច្រើន រហូតដល់ចាប់ផ្តើមល្មើសនឹងក្បួនច្បាប់ដែលខ្លួនបានកំណត់កាលពីដើម ពោលគឺលះបង់ចោលកេរ្តិ៍ឈ្មោះហើយ ។

ជាសំណាងល្អ អង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការអន្តរជាតិពហុភាគីមួយ សហរដ្ឋអាមេរិកគ្មានសិទ្ធបណ្តេញប្រទេសចិនឬរដ្ឋសមាជិកផ្សេងទៀតចេញពីអង្គការពាណិជ្ជកម្មពិភពលោកនោះទេ ។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏ដឹងច្បាស់ថា ទង្វើរបស់ខ្លួនគឺជាការបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាល្មើសនឹងច្បាប់បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដូច្នេះ អាមេរិកគ្រាន់តែនិយាយក្រអឺតក្រអោងបានតែមាត់តែប៉ុណ្ណោះ មិនហ៊ានដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោកដូចដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនិង កិច្ចព្រមព្រៀងក្រុងប៉ារីសកាលពីមុននោះទេ ។

ក្នុងការកាត់ក្ដីសម្រេចលើសំណុំរឿងពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកពីរលើកជាបន្តបន្ទាប់នេះ លក្ខណៈជំនាញ លក្ខណៈឯករាជ្យនិងក្តីអង់អាចក្លាហានដែលមិនខ្លាចអំណាចខ្លាំងរបស់ក្រុមអ្នកជំនាញអង្គការពាណិជ្ជកម្មពិភពលោក គួរឱ្យកោតសរសើរយ៉ាងខ្លាំង ។ រីឯសហរដ្ឋអាមេរិកដែលគាបសង្កត់ទៅលើប្រទេសចិនដោយប្រើប្រាស់ខុសច្បាប់នូវអ្វីដែលហៅថា សន្តិសុខជាតិ គ្រាន់តែនឹងនាំឱ្យសហរដ្ឋអាមេរិកស្ទើរតែអាប់យស់ទាំងស្រុង ទីបំផុតមុខជានឹងចំណេញដាច់ចំណងជាមិនខាន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស