ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិហារកាតូលិកមួយនៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគីនសាសារងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកដែលបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់និង៣៩នាក់រងរបួស
2023-01-16 11:53:50cri
Share with:

ថ្ងៃទី១៥ខែមករាឆ្នាំ២០២៣ភាគីយោធានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគីន

សាសាបានថ្លែងថាវិហារកាតូលិកមួយស្ថិតនៅទីក្រុងCassidyiខេត្តNorth Kivuខាងកើត

នៃប្រទេសនេះបានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនាថ្ងៃដដែលបាន

បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់បាត់បង់ជីវិតនិង៣៩នាក់រងរបួស។

អ្នកនាំពាក្យផ្នែកយោធាបានថ្លែងក្នុងសេចក្តីថ្លែងការថាព្រឹកថ្ងៃដដែលនោះវិហារ

នេះដែលកំពុងរៀបចំពិធីសាសនាបានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកពី«កងសម្ព័ន្ធប្រជាធិបតេយ្យ»ដែលជាកងប្រដាប់អាវុធអ៊ូហ្គង់ដាប្រឆាំងរដ្ឋាភិបាល។

គួរបញ្ជាក់ថាសភាពការណ៍សន្តិសុខនៅតំបន់ភាគខាងកើតកុងហ្គោគីនសាសាមាន

ភាពកានតឹងកងប្រដាប់អាវុធក្នុងតំបន់ជាច្រើននិងកងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល

របស់បរទេសបានធ្វើសកម្មភាពក្នុងតំបន់នេះ។រដ្ឋាភិបាលកុងហ្គោគីនសាសាបានប្រកាស

អនុវត្តច្បាប់អាជ្ញាសឹកនៅខេត្តNorth Kivuនិងខេត្តIturiចាប់ពីចុងខែមេសាឆ្នាំ២០២១មក៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស