ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទព័ត៌មានអំពីកម្មវិធីរាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ធ្វើបទបង្ហាញអំពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងចំណុចគួរឱ្យចាប់អារម្មណ៍នៃរាត្រីសមោស
2023-01-16 15:31:28cri
Share with:

     ថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានបើកធ្វើសន្និសីទព័ត៌មានអំពីកម្មវិធីរាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ ដើម្បីធ្វើបទបង្ហាញអំពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងចំណុចគួរឱ្យចាប់អារម្មណ៍នៃរាត្រី សមោស ប្រកាសពីឈ្មោះក្រុមពិធីករពិធីការិនី ព្រមទាំងបានប្រកាសជាលើកដំបូងនូវភាពយន្ត ឃោសនារបាំនិងសិល្បៈនៃរាត្រីសមោស ក៏ដូចជាភាពយន្តគំនូរជីវចលខ្នាតខ្លីស្តីពីតុក្កតាសិរីមង្គលឈ្មោះ Tuyuanyuan។

      ពេលធ្វើបទបង្ហាញពីសភាពការណ៍ច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានៃកម្មវិធីរាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Jiang Bo សមាជិកផ្នែកនិពន្ធនៃ CMG បានថ្លែងថា រាត្រីសមោសលើកនេះនឹងបង្ហាញដោយពេញលេញនូវសមិទ្ធផលជាផ្លែផ្កានៃនិម្មាបនកម្មយុទ្ធសាស្រ្ត "5G+4K/8K+AI" ដែលបង្កើតឡើងដោយ CMG បន្តជំរុញការរួមបញ្ចូលនិងការច្នៃប្រឌិតថ្មីបែប"គំនិត+សិល្បៈ+បច្ចេកវិទ្យា" ដើម្បីផ្តល់ជូនកម្មវិធីរាត្រីសមោសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលប្រកបដោយភាពគំនិត លក្ខណៈសិល្បៈ ភាពគួរឱ្យទស្សនា និងបច្ចេកវិទ្យាខ្ពស់។

      ពេលធ្វើបទបង្ហាញអំពីចំណុចគួរឱ្យចាប់អារម្មណ៍នៃរាត្រីសមោស អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលកម្មវិធីសិល្បៈនៃ CMG បានថ្លែងថា រាត្រីសមោសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះនឹងប្រារព្ធឡើងក្រោមបរិយាកាសសប្បាយរីករាយ និងសិរីមង្គល  រំលេចពីប្រធានបទប្រទេសចិនក្នុងយុគសម័យថ្មីដែលមានភាពរុងរឿង ជីវភាពរស់នៅដែលប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយប្រកបដោយជំនឿចិត្ត និងការខំប្រឹងតស៊ូ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស