ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXie Fengអនុរដ្ឋមន្រ្តីការបរទេសចិន៖ការរួមរស់ដោយសន្តិសហវិជ្ជមាន ខ្សែបន្ទាត់ក្រហមដែលប្រទេសចិននិងអាមេរិកត្រូវប្រកាន់ខ្ជាប់ការឡោមព័ទ្ធកៀបសង្កត់់ចំពោះប្រទេសចិនវានឹងត្រូវបរាជ័យ
2023-01-16 16:46:42cri
Share with:

ថ្ងៃទី១៦ខមករាឆ្នាំ២០២៣ពេលថ្លែងសន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីសភាពការណ៍ម៉ាក្រូ

ប្រចាំឆ្នាំ២០២៣និងជាវេទិកាស្តីពីឥទ្ធិពលអន្តរជាតិរបស់នៃធនាគារគំនិតចិនលើកទី៤លោកXie Fengអនុរដ្ឋមន្រ្តីការបរទេសចិនបានធ្វើអធិប្បាយអំពីទំនាក់ទំនងរវាងចិននិង

អាមេរិក។

លោកថ្លែងថាក្នុងយុគសម័យដ៏ច្របូកច្របល់គ្រប់ប្រទេសកាន់តែត្រូវការការរួមសុខ

រួមទុក្ខជាមួយគ្នា។ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២និងអង្គភាពសេដ្ឋកិច្ចធំទី១ព្រមទាំងជា

សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប.ប្រទេសចិននិងអាមេរិកមានផល

ប្រយោជន៍រួមដ៏ទូលំទូលាយនិងមានទំនួលខុសត្រូវដ៏សំខាន់និងពិសេសក្នុងការគាំពារ

សន្តិភាពនិងស្ថិរភាពរបស់ពិភពលោកនិងជំរុញឲ្យពិភពលោកទាំងមូលអភិវឌ្ឍនិងមាន

ភាពរុងរឿង។ទំនាក់ទំនងរវាងចិននិងអាមេរិកលើសពីក្របខណ្ឌទំនាក់ទំនងទ្វេភាគីដែល

ឥទ្ធិពលដល់អនាគតនិងជោគវាសនារបស់ពិភពលោក។ការដែលប្រទេសចិននិង

អាមេរិកចុះសម្រុងគ្នានោះនឹងទទួលបានលប្រយោជន៍ឈ្នះ-ឈ្នះការដែលប្រទេសចិន

និងអាមេរិកប្រយុទ្ធគ្នានោះនឹងខាតបង់ទាំងសងខាង។ការដែលជំរុញឲ្យទំនាក់ទំនងរវាង

ចិននិងអាមេរិកអភិវឌ្ឍដោយមានស្ថិរភាពគឺជាការទទួលខុសត្រូវចំពោះប្រជាជននៃប្រទេសទាំងពីររហូតដល់ប្រជាជនពិភពលោកផងដែរ។

ការរួមរស់ដោយសន្តិសហវិជ្ជមានជាខ្សែបន្ទាត់ក្រហមដែលប្រទេសចិននិងអាមេរិកត្រូវ

ប្រកាន់ខ្ជាប់។ការប្រើភូមិសាស្ត្រនយោបាយមកឡោមព័ទ្ធបិទខ្ទប់ប្រទេសចិនដូចជាការ

ចាត់ទុកប្រទេសចិនជា«ការគំរាមកំហែងខាងភូមិសាស្រ្តនយោបាយធំបផុត»ការបង្កើតជាក្រុមមួយក្តាប់តូចមកប្រឆាំងជាមួយប្រទេសចិននិងការអនុម័ត«យុទ្ធសាស្ត្រ

ណ្ឌូ-ប៉ាស៊ីហ្វិក»ជាដើមវានឹងទទួលបរាជ័យជាមិនខាន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស