ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេលាដ៏កក់ក្តៅរវាងលោកXiJinpingប្រធានរដ្ឋចិននិងប្រជាជនចិននៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
2023-01-16 15:47:16cri
Share with:

ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អ្វីដែលខ្ញុំយកចិត្តទុកដាក់បំផុត គឺប្រជាជនដែលជួបការលំបាក។តើពួកគេបានអ្វីហូប រស់នៅយ៉ាងម៉េច តើពួកគេអាចឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានល្អដែរឬទេ?

លោកXiJinpingចាត់ទុកប្រជាជនក្រីក្រជាញាតិមិត្ត ហើយតែងតែទៅសួរសុខទុក្ខពួកគេមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។


១១ឆ្នាំកន្លងទៅនេះ លោកបានធ្លាប់ទៅតំបន់ក្រីក្របំផុតនៅខេត្តGansu វាលស្មៅត្រជាក់នៅភូមិភាគម៉ុងហ្គោលីក្នុង តំបន់ចាស់បដិវត្តន៍នៅខេត្តJiangxi ភូមិតូចនៅភ្នំជ្រៅខេត្តSichuan……អ្វីដែលមិនប្រែប្រួល គឺលោកចាត់ទុកប្រជាជនសែនសំខាន់ជាងគេក្នុងចិត្តជាប់ជានិច្ច។


ចាប់ពីកាន់មុខតំណែងជាប្រធានរដ្ឋចិនកន្លងមក ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកសុទ្ធតែជួបជុំគ្នាជាមួយប្រជាជន និយាយលេង សួរសុខទុក្ខ ស្តាប់មតិយោបល់របស់ប្រជាជននិងជូនពរដល់ប្រជាជន។


ខណៈពេលជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២៣ខិតចូលមកដល់ យើងមករំលឹកឡើងវិញនូវខណៈពេលដ៏កក់ក្តៅរបស់លោកXiJinpingពេលចុះសួរសុខទុក្ខប្រជាជនក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស