ថ្ងៃទី១៤ខែមករាឆ្នាំ២០២៣នៅលើទន្លេGongshuiស្រុកXuan’enមណ្ឌលស្វ័យតជន
ជាតិTujiaនិងជនជាតិMiaoខេត្តHubeiប្រទេសចិនមានសកម្មភាពអបអរចូលឆ្នាំថ្មីចិនមួយដែលត្រូវដាក់ឈ្មោះ«នាគហែលលើទន្លេGongshui»បានទាក់ទាញអ្នកទីក្រុងនិងទេសចរជាច្រើនទៅចូលរួមកម្សាន្ត។
«នាគហែលលើទន្លេGongshui»ជាសកម្មភាពដែលយកក្បូនឫស្សីរាប់សិបចងភ្ជាប់ជា
មួយគ្នាធ្វើជា«ខ្លួននាគ»ហើយលំអដោយអំពូលភ្លើងនិងមានតន្ត្រីមនុស្សអង្គុយលើក្បូន
ឫស្សីហាក់ដូចជាជិះលើខ្នងនាគគយគន់ទេសភាពពេលរាត្រីរួមគ្នាអបអរចូលឆ្នាំថ្មីចិន
ដោយសប្បាយរីករាយ៕