ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកសារសម្ងាត់កាន់តែច្រើនត្រូវបានរកឃើញនៅក្នុងលំនៅដ្ឋានរបស់លោកបៃដិន
2023-01-16 11:53:59cri
Share with:

ថ្ងៃទី ១៤ ខែមករា សេតវិមានអាមេរិកបានបង្ហាញថា ឯកសារសម្ងាត់កាន់តែច្រើនត្រូវបាន រកឃើញនៅក្នុងលំនៅដ្ឋានរបស់លោកបៃដិនប្រធានាធិបតីអាំមេរិកដែលស្ថិតនៅក្រុង Wilmington រដ្ឋ Delaware សហរដ្ឋអាមេរិក។

    ថ្ងៃដដែល លោក Richard Sauber ទីប្រឹក្សាផ្នែកច្បាប់នៃសេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា មេធាវីឯកជនរបស់លោកបៃដិនបានរកឃើញឯកសារសម្ងាត់មួយសន្លឹកក្នុងបន្ទាប់មួយនៃលំនៅដ្ឋានមួយនេះកាលពីយប់ថ្ងៃទី ១១ ខែមករា។ ដោយសារមេធាវីរូបនេះមិនបានទទួលការអនុញ្ញាតឱ្យអាននឯកសារសម្ងាត់ បានជាគាត់បញ្ឈប់ការស្វែអរកឯកសារពាក់ព័ន្ធថែមទៀត។ ពេលលោក Richard Sauber យកឯកសារសម្ងាត់ទៅប្រគល់ឱ្យបុគ្គលិកក្រសួងយុត្តិធម៌នៅថ្ងៃទី ១២ ខែមករា ក៏បានរកឃើញឯកសារសម្ងាត់ប្រាំសន្លឹកទៀតក្នុងចំណោមឯកសារសេសសល់ បុគ្គលិកក្រសួងយុត្តិធម៌បានទទួលគ្រប់គ្រងឯកសារ ខាងលើនេះភ្លាមៗ។

   លោក Richard Sauber បានរំលឹកឡើងវិញថា សេតវិមាននឹងសហការជាមួយការស៊ើប អង្កេតរបស់រដ្ឋអាជ្ញាពិសេស៕


អ្នកបកប្រែ:王昭君
ប្លុកពិសេស